ជីវិតកម្សាន្ដ
ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ
ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន ១៥,០០០ ដុល្លារ និងទទួលបានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់លីគអាជីពរបស់ Mobile Legends: Bang Bang លើកដំបូងនៅកម្ពុជា ដែលត្រូវបានបង្កើតក្រោមភាពជាដៃគូរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Montoon ដែលជាស្ថាបនិកហ្គេម Mobile Legends។
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើកដំបូងដ៏ធំរបស់កម្ពុជា ដែលបានចាប់ផ្តើមកាលពីខែកក្កដាត្រូវបានបញ្ចប់កាលពីថ្ងៃទី៣ ខែតុលា។ ក្រុមចំនួន៦០០ក្រុម បានចូលរួមក្នុងវគ្គជម្រុះ ដែលពួកគេបានប្រកួតប្រជែង ដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៨។ អស់រយៈពេល៤ សប្តាហ៍កន្លងមកក្រុមកំពូលទាំង៨ ក្រុម បានប្រកួតប្រជែងគ្នា ដើម្បីរកពិន្ទុដោយក្រុមកំពូលទាំង ៦ បានប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។

ក្រុម SeeYouSoon បានឈ្នះព្រឹត្តិការណ៍ប្រកួតនេះ ដោយទទួលបានយកឈ្នះ៣ហ្គេមទល់នឹង២ហ្គេមនៃ ក្រុម DG Quantum នៅចុងរដូវកាល។
លោក សំ សុផាន់នី ដែលជាតំណាងក្រុមជ័យលាភី SeeYouSoon ពីព្រឹត្តិការណ៍ប្រកួត MPL បានឲ្យដឹងថា “វាពិតជាអស្ចារ្យណាស់ដែលបានចូលរួមការប្រកួត MPL! ការប្រកួតនេះគឺពិតជាស្វិតស្វាញ ប៉ុន្តែយើងបានទទួលជោគជ័យក្នុងនាមជាក្រុម ហើយយើងរំភើបចំពោះឱកាសជួបប្រកួតជាមួយកីឡាករឆ្នើមៗផ្សេងទៀតមកពីជុំវិញពិភពលោក។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះនិងធ្វើឲ្យកម្ពុជាមានមោទនភាព នៅពេលដែលយើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legends M3 នៅចុងឆ្នាំនេះ”។


ក្រុម See YouSoon នឹងប្រកួតប្រជែងជាមួយក្រុមជើងឯក MPL អន្តរជាតិដទៃទៀតមកពីបណ្ដាប្រទេស ប្រេស៊ីល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Mobile Legends M3 ដែលនឹងធ្វើឡើងនៅខែធ្នូ។ គួរបញ្ចាក់ផងដែរថា ក្រុម SeeYouSoon ក៏ជាជយលាភីជើងឯកនៃការប្រកួត Smart Kingdom of Legends កាលពីឆ្នាំ២០២០ផងដែរ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ការប្រកួតកីឡាអេឡិចត្រូនិកផ្លូវការលើកដំបូងរបស់កម្ពុជា ដែលជាលទ្ធផលនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Montoon បានទទួលជោគជ័យយ៉ាងខ្លាំងដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាជាច្រើន។ យើងពិតជារីករាយដែលអាចនាំយកការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំមកកម្ពុជាជាលើកដំបូង ដើម្បីផលប្រយោជន៍អ្នកគាំទ្រនិងអតិថិជន”។
រដូវកាលប្រកួត MPL ដែលបានទាក់ទាញការទស្សនារាប់លាននៅលើបណ្តាញសង្គមផ្សេងៗគ្នា នឹងត្រលប់មកវិញនៅឆ្នាំ២០២២ ដោយព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រចុងក្រោយដ៏ធំនៃការប្រកួតនេះ ទទួលបានការទស្សនាចំនួន ១.៣ លាននាក់។
លោក ថូម៉ាស បានបន្ថែមទៀតថា “យើងពិតជាសប្បាយរីករាយណាស់ ដែលបានជួយក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ នៅក្រុមហ៊ុន Smart យើងមានទំនុកចិត្តចំពោះក្រុម SeeYouSoon ថាពួកគេនឹងធ្វើបានយ៉ាងល្អ នឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក ពិភពលោក Mobile Legends M3”។
ក្រុមហ៊ុន Moonton Games ដែលជាស្ថាបនិកហ្គេមMobile Legends: Bang Bang (MLBB) បានប្រកាសថាព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី ៣ របស់ខ្លួនគឺ Mobile Legends M3 World Championship នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនៅខែធ្នូ។
ព្រឹត្តិការណ៍ប្រកួតនេះ នឹងមានក្រុមចូលរួមចំនួន១៦ ក្រុម មកពីជុំវិញពិភពលោកដោយប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមយកប្រាក់រង្វាន់ចំនួន៨០ ម៉ឺនដុល្លារ និងពានរង្វាន់ជើងឯកពិភពលោក។ ក្រុមទាំងអស់ ដែលត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends M3 World Championship មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈការចូលរួមក្នុងការប្រកួតលីគអាជីព Mobile Legends Professional Leagues (MPL) នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រេស៊ីល និងកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត។
សម្រាប់អ្នកលេង Mobile Legends នៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូនទិន្នន័យអ៊ិនធឺណិតគ្មានដែនកំណត់ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមតាមដែលពួកគេចង់បាន។ ពួកគេអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះ តាមរយៈការជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយចំណាយត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០សេនក្នុងមួយខែ។ ដូចគ្នានេះផងដែរ ប្រសិនបើពួកគេចង់ធ្វើការទិញមុខទំនិញក្នុងកម្មវិធីហ្គេមពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៣៥ ភាគរយ លើកម្មវិធី Razer Gold តាមរយៈគេហទំព័រ Razer Gold នៅពេលដែលពួកគេទិញរូបិយប័ណ្ណដោយប្រើសមតុល្យទឹកប្រាក់ Smart របស់ពួកគេ។


សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ