ជីវិតកម្សាន្ដ
បាន មុន្នីល័ក្ខ ចេញមកនិយាយចំៗរឿងអ្នកបើកឡានពេទ្យមួយចំនួន ក្រោយជួបហេតុការណ៍នេះ
តារាចម្រៀងស្រីសំនៀងផ្អែម បាន មុន្នីល័ក្ខ បានធ្វើការរិះគន់និងបង្ហាញការហួសចិត្តខ្លាំង បន្ទាប់ពីជួបហេតុការណ៍មួយរវាងអ្នកបើកឡានពេទ្យ និងអ្នកធ្វើដំណើរពិសេសខ្លួននាងផ្ទាល់តែម្តង។

កញ្ញា បាន មុន្នីល័ក្ខ បានរៀបរាប់ខ្លឹមសារដូច្នេះថា “ជ្រុលពេកហេីយទេដឹងបងៗបេីកឡានបំបុកយកចឹង មិនដឹងថាក្នុងឡានពេទ្យនិងមានអ្នកជំងឺឬអត់ទេ។ ចុះបេីគេចមិនទាន់អ្នកជំងឺក្នុងឡានពេទ្យនឹងគាត់ទៅជាយ៉ាងណាទៅ ឡានគេគ្រប់គ្នាកំពុងអែបកៀនអោយហេីយ បែរជាជិះតម្រង់បំបុកឡានតែម្តង។”

បាន មុន្នីល័ក្ខ បានបន្តថា “ផ្លូវមួយចំហៀងខាងនោះ ជិះតែឯងសោះហ្នឹងហើយ បេីឡានខ្ញុំនិងអ្នកក្រោយៗខ្ញុំគេចក្បាលឡានមិនទាន់ពិតជាបុករះពេញនិងហេីយ។ បេីកយឺតមិនថាទេតែនេះគឺជាន់ឡានដូចហោះ បេីប៉ះបងប្អូនដែលជិះម៉ូតូ មិនដឹងទៅជាយ៉ាងណាទេ។”

តារាចម្រៀង បាន មុន្នីល័ក្ខនិយាយទៀតថា “កុំដល់ថ្នាក់នឹងពេកបងៗដែលបេីកឡានពេទ្យមួយចំនួនតូច បេីអាចក៏បន្ថយល្បឿនខ្លះក៏ល្អដែរ ពេលស្ទះផ្លូវអញ្ចឹង គ្រប់គ្នាគេអែបកៀនអោយទាំងអស់នឹង គេមិនអោយឡានពេទ្យចាំទាំងផ្លូវស្ទះនោះទេគេអែបដេីម្បីអោយឡានពេទ្យទៅមុនហេីយ។”

បន្ថែមពីលើនេះ តារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ លើកឡើងដោយសូមណូមពរថា “បេីបងៗបានឃេីញសារខ្ញុំ សូមជួយសម្រួលទៅបងៗ ដេីម្បីសុវត្តិភាពទាំងអស់គ្នាណា។ នេះគ្រាន់តែជាការសំណូមពរនាងខ្ញុំតែប៉ុណ្ណោះ សូមអរគុណ”៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ផលិតករភាពយន្តជើងចាស់រឿង «ពុទ្ធិសែន នាងកង្រី» លោក លី ប៊ុនយីម ទទួលមរណភាព

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?