Connect with us

ជីវិតកម្សាន្ដ

YG ចេញមុខបដិសេធពាក្យចចាមអារ៉ាមល្បីថា Jisoo និងកីឡាករបាល់ទាត់ Son Heung Min ណាត់ជួបគ្នានៅបារាំង

បានផុស

នៅ

ថ្មីៗនេះពាក្យចចាមអារ៉ាមទាក់ទងនឹង Jisoo សមាជិកក្រុម BLACKPINK និងតារាបាល់ទាត់កូរ៉េខាងត្បូងដ៏ល្បីឈ្មោះ Son Heung Min បានចាប់ផ្ដើមល្បីសុះសាយ ក្រោយពីអ្នកទាំងពីរត្រូវបាន គេប្រទះ​ឃើញ​ចាកចេញ​ពី​ប្រទេស​បារាំង​ក្នុងពេលតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹង​ពាក្យ​ចចាមអារ៉ាម​នេះ ខាង​ផលិតកម្ម YG បានផ្តល់សេចក្តីថ្លែងការណ៏​បដិសេធ​ភ្លាមៗ ​មិនបង្អង់​យូរ ដូចក្រោមថា ៖

យើងសូមបញ្ជាក់ថា ពាក្យ​ចចាមអារ៉ាម​ណាត់ជួប​ទាំងអស់ដែលទាក់ទងនឹង Jisoo សមាជិកក្រុម BLACKPINK មិនមែនជាការពិតទេ។ យើងបានដឹងអំពីពាក្យ​ចចាមអារ៉ាម​ ដែលកំពុងចរាចរ។ ដោយពិចារណាថា វាបានរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកគាំទ្រអន្តរជាតិផងដែរ ឥឡូវនេះ យើងជឿជាក់ថា ស្ថានភាពនេះទាមទារ​ឲ្យ​មានសេចក្តីថ្លែងការណ៍ជាផ្លូវការ សូមបញ្ឈប់ការផ្សាយព័ត៌មាន​មិនពិត ដែលមិនសម​ហេតុផល។

ថ្មីៗនេះ Jisoo បានចូលរួមសប្តាហ៍ម៉ូដប៉ារីស ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំផ្ទះម៉ូដ Dior ខណៈដែល Son Heung Min បានបន្តអាជីពនៅ Premier League ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur FC (ត្រូវបានគេស្គាល់ថា The Spurs) ។ ចំណែករូប​លោក ​ក៏​មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅឡើយ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ​ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ

ចុចអាន៖ទស្សនាវដ្ដី Forbes កូរ៉េ ចេញចំណាត់ថ្នាក់តារា K-Pop រកចំណូលបានច្រើនជាងគេ ក្នុង ឆានែលយូធូបប្រចាំឆ្នាំ ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម