ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យ ហេ ជុនសិក បានបន្សល់ទុកមរតកស្នាដៃអ្វីខ្លះក្នុងវិស័យសិល្បៈចម្រៀងខ្មែរ
លោកព្រឹទ្ធាចារ្យ ហេ ជុនសិក បានទទួលមរណភាពកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ស្តាតអូឡាំពិកដោយជំងឺប្រចាំកាយផង និងការវាយលុកយ៉ាងសាហាវពីជំងឺកូវីដ-១៩ផង។
ព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាអតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស៧០។

លោកគ្រូ ហេ ជុនសិក បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ វីរភាពនិងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈចម្រៀងខ្មែរប្រជាជាតិខ្មែរទាំងមូលនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ។
ផ្អែកតាមការបញ្ជាក់របស់ក្រុមព្រះសូរិយាលើកឡើងថា លោកគ្រូ ហេ ជុនសិក ជាតន្ត្រីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេងជាអ្នកសម្រួលតន្ត្រី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន៖
បទ វាលស្រែមួយរយ ,បទ សោភិនីមាសស្នេហ៍,បទ ចន្ទពេញបូរមី,បទ សម្រែកស្នេហ៍កម្មលោកិយ៍ ,បទ តាមកម្មផល ,បទ ស្តាយអើយសែនស្តាយ,បទ ជួយបង ,បទ បេះដូងកំព្រា ,បទ ស្នេហ៍យើង,បទ ថ្ងៃស្អែកបែកគ្នាជាដើម។ ទន្ទឹមនិងនេះក្នុងសម័យសាធារណរដ្ឋខ្មែរ លោកក៏បានក្លាយជាជំនួយការផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និ ងជារត់ការថតថាសចម្រៀងសម្រាប់ផលិតកម្មធំៗទៀតផង។
ក្នុងវិស័យសិល្បៈចម្រៀងខ្មែរលោកព្រឹទ្ធាចារ្យ ហេ ជុនសិក គឺជាសាក្សីរស់ដំសំខាន់ដែលនៅចងចាំរឿង រ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈនិងរឿងរ៉ាវឯក ជនរបស់សិល្បករល្បីៗជាច្រើន។កន្លងមមលោកក៏បានស្ម័គ្រចិត្តធ្វើជាសាក្សីមួយរូបក្នុងការបំពេញលក្ខខណ្ឌទទួលកម្មសិទ្ធិបញ្ញាស្នាដៃចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿនចំនួន៤១បទ។
សូមជម្រាបដែរថាលោក ហេ ជុនសិក មានជំងឺលើសឈាម ទឹកនោមល្អែម និងកៀបសរសៃចង្កេះរ៉ាំ រ៉ៃមានរយ:ពេលជាច្រើនឆ្នាំមកហើយ។ កាលពីសប្ដាហ៍មុនលោកព្រឹទ្ធាចារ្យចាប់ផ្តើមទទួលទានអ្វីលែងបានក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក ។

ក្រុមគ្រួសារពេទ្យនៅទីនោះព្យាយាមសង្គ្រោះអាយុ ជីវិតលោកយ៉ាងយកចិត្តទុកដាក់បំផុតតែអកុសលស្ថានភាពជំងឺរបស់លោកមានអាការៈធ្ងន់ធ្ងរពេកពុំអាចទប់ទល់បាន។តាមរយ:ដំណឹងមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ ហេ ជុនសិកនេះដែរគេសង្កេតឃើ ញមហាជននិងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេកព្រមជាមួយការផ្ញើសារចូលរួ មរំលែកទុក្ខនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ