Connect with us

ជីវិតកម្សាន្ដ

ដឹងចម្លើយរបស់ ប៉ូគឹមថង សុតធីតា ​ទើបច្បាស់ថា ពិតជាសក្តិសមឈ្នះមកុដ MGC 2021

បានផុស

នៅ

ក្រោយពេលប្រកាសលទ្ធផលកំណត់បានម្ចាស់ជយលាភី MGC 2021 បានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា បវរកញ្ញារូបនេះ ត្រូវមហាជនលើកសរសើរពីសម្រស់យ៉ាងស្រស់ស្អាត បូករួមនឹងសមត្ថភាពពោរពេញដោយទំនុកចិត្តខ្ពស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត ចំណេះដឹងរបស់នាង នៅវគ្គឆ្លើយសំណួរក៏ធ្វើបានល្អ ធ្វើឱ្យទស្សនិកជនស្ងើចសរសើរ ហើយនេះក៏ជាចំណុចទាក់ទាញខ្លាំងបំផុតដែលនាំឱ្យបវរកញ្ញារូបនេះអាចគ្រងតំណែងជាម្ចាស់ពានរង្វាន់យ៉ាងសក្តិសម។

នៅក្នុងវគ្គជម្រុះ ១០នាក់ (Top10) កញ្ញា ប៉ូគឹមថេង សុតធីតា និយាយជាភាសាអង់គ្លេសបានយ៉ាងល្អ និងពោរពេញដោយអត្ថន័យ ដោយនាងបានលើកយកអំពីបញ្ហាសង្រ្គាម និងអំពើហិង្សាក្នុងសង្គម មករៀបរាប់។  ចំណែកវគ្គផ្ដាច់ព្រ័ត្រ (Top5) នាងក៏ឆ្លើយសំណួរបានយ៉ាងល្អដូចគ្នា។

តោះ មកដឹងចម្លើយរបស់ម្ចាស់មកុដ ​MGC 2021 ទាំងអស់គ្នា!

វគ្គជម្រុះ ១០នាក់ (Top10)

“សម្រាប់ខ្ញុំ កម្មវិធី Miss Grand International នឹង Miss Grand Cambodia មិនមែនគ្រាន់តែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិការមួយដែលអាចឱ្យពួកយើង នឹងស្រ្ដីទាំងអស់បានបង្ហាញពីការគោរព ការស្រឡាញ់ ទឹកចិត្តល្អ នឹងដួងព្រលឹងដ៏ស្រស់ស្អាតរបស់ពួកយើង ក្នុងការលុបបំបាត់ បញ្ឈប់អំពើហិង្សា និងសង្គ្រាម។

យើងដឹងហើយថា សព្វថ្ងៃនៅក្នុងប្រទេស កម្ពុជាយើងនៅតែបន្តកើត ការរំលោភបំពាន និងអំពើហិង្សារលើស្រ្តីនិងកុមារជាច្រើន។  វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាងខ្ញុំ ខ្ញុំសោកសៅ ខ្ញុំឈឺចាប់ ទឹកភ្នែកនាងខ្ញុំស្រក់ចុះ រាល់ពេលខ្ញុំបានឃើញរឿងរ៉ាវរបស់ពួកគេ។

ឥលូវនេះ ពេលនេះ ប្រទេសមីយ៉ាន់ម៉ា កំពុងមានសង្គ្រាមប្រជាជនជាច្រើន រងទុក្ខវេទនា បាត់បង់ការងារ ផ្ទះសំបែង មនុស្សជាទីស្រឡាញ់ បែកបាក់គ្រួសារ ។ ហេតុអ្វី យើងត្រូវបង្កើតឱ្យមានសង្រ្គាម ទាំងដែលសង្គ្រាមបានបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងនៅលើលោកនេះ ? ទាំងអស់នេះជាមូលហេតុដែលខ្ញុំចូលរួមកម្មវិធីមួយនេះ ខ្ញុំឈរនៅទៅនេះ មិនមែនសម្រាប់តែឈ្នះមកុដនោះទេ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជឿជាក់មកលើរូបនាងខ្ញុំ ហើយក្រោកឈរឡើង ដើរទៅមុខទាំងអស់គ្នា ក្នុងការជម្នះ ស្វែងរកសន្តិភាព សុភមង្គល ដើម្បីឱ្យពិភពលោក ជាកន្លែងដ៏ស្រស់ស្អាត នឹងអនាគតដ៏ត្រចះត្រចង់ សម្រាប់យុវជនក្មេងៗជំនាន់ក្រោយ និងមនុស្សជាតិ។ អរគុណ!”

វគ្គផ្ដាច់ព្រ័ត្រ (Top5)

តើគុណសម្បត្តិអ្វីនៅក្នុងខ្លួនរបស់កញ្ញា ធ្វើឱ្យកញ្ញាមានមោទកភាពចំពោះខ្លួនឯង ហើយតើកញ្ញានឹងបង្ហាញគុណសម្បត្តិរបស់កញ្ញា ពេលទទួលបានតំណែង Miss Grand Cambodia 2021 យ៉ាងដូចម្ដេច?

May be an image of 1 person and outdoors

“ចំណុចខ្លាំង និងគុណសម្បត្តិរបស់នាងខ្ញុំ គឺនាងខ្ញុំជាមនុស្សស្រីម្នាក់ដែលមានការតស៊ូ ការអត់ធ្មត់ ការតាំងចិត្តខ្ពស់ ​ពិសេសគឺនាងខ្ញុំមានភាពជាអ្នកដឹកនាំ។ ខ្ញុំតែងតែសិក្សាពីការបរាជ័យដែលធ្លាប់ឆ្លងកាត់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យឱ្យដល់គោលដៅដែលនាងខ្ញុំបានកំណត់។ ហើយនាងខ្ញុំក៏មានភាពជឿជាក់លើខ្លួនឯង ព្រោះនាងខ្ញុំមានទាំងសមត្ថភាព មានទាំងសម្រស់ដែលអាចក្លាយជាអ្នកឈ្នះក្នុងកម្មវិធីនេះសក្តិសមបំផុត។”

អត្ថបទ៖ សន្យា

ចុចអាន៖ ប៉ូគឹមថង សុតធីតា ធ្លាប់ឆ្លងកាត់ការប្រកួតរហូត ៨ដងឯណោះ ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand ឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

T.O.P
ជីវិតកម្សាន្ដ៦ នាទីutes មុន

ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ

សេដ្ឋកិច្ច៨ នាទីutes មុន

ហ្វីលីពីន ចង់បង្កើនឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការកែច្នៃ និងនាំចេញអង្ករ

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

Cambodian National Team
កីឡា៤០ នាទីutes មុន

បើ​ត្រូវ​ជំនួស​ អាច​ជា​កម្ពុជា បន្ទាប់​ពី​ប៉ាគីស្ថាន​ដក​ខ្លួន​ពី Asian Cup

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម