ជីវិតកម្សាន្ដ
សិល្បការិនីផ្នែកស្មូតដ៏ល្បីដែលមានងារ «សម្រែកថ្គាមហ៊ឹង» ទទួលមរណភាពហើយក្នុងវ័យ៦៨ឆ្នាំ
លោកស្រី អ៉ឹម ថុល ដែលជាសិល្បការិនីផ្នែកស្មូតដ៏ល្បីប្រចាំប្រទេសកម្ពុជាមានងារថា សម្រែកថ្គាមហ៊ឹងបានទទួលមរណភាពហើយក្នុងវ័យ៦៨ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមក្រុងព្រះសូរិយា។
ដំណឹងមរណ:ទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារលោកស្រី អ៉ឹម ថុល នេះដែរ បានធ្វើឲ្យមហាជននិងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេក ព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។
លោកស្រី អ៉ឹម ថុល គឺត្រូវបានគេស្គាល់ថា ជាសិល្បការិនីឯកផ្នែកស្មូតប្រចាំកម្ពុជា ដែលលោកស្រីមានទឹកដមសំនៀងពីរោះឯក និងបច្ចេកទេសខ្ពស់ណាស់ខាងផ្នែកស្មូត។ ប្រភពបានបញ្ជាក់ឲ្យដឹងថា លោកស្រីបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។
ចំណែកពិធីបុណ្យសពរបស់លោកស្រីបានប្រារព្ធធ្វើឡើងរួចរាល់ហើយនៅគេហដ្ឋានលោកស្រី ក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា អស់រយ:ពេលជាង៣ទសវត្សមកហើយ គឺតាំងពីដើមទសវត្ស៩០ ដែលមហាជនបានឮសំឡេងលោកស្រីជារឿយៗ នៅពេលបងប្អូនប្រជាជនខ្មែរយើងធ្វើពិធីបុណ្យទានបែបព្រះពុទ្ធសាសនាទាំងក្នុងក្រុង និងតាមទីជនបទ ទូទាំងប្រទេសដូចជា,បុណ្យសព ,បុណ្យបច្ច័យបួន ,បុណ្យផ្កា ,បុណ្យកឋិន ជាដើម ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់