ជីវិតកម្សាន្ដ
ពែកមី បញ្ជាក់រឿងភរិយាត្រូវវិញ្ញាណចូលសណ្ឋិត បន្ទាប់មានការរិះគន់
ទស្សនិកជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងក្រោយតារាកំប្លែងល្បីឈ្មោះនាយ ពែកមី បានបង្ហោះថា ភរិយារបស់ខ្លួនត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិតពេលត្រឡប់មកពីស្រុកកំណើត ខេត្តស្វាយរៀង។
បន្ទាប់ពីមានការបង្ហោះពីសំណាក់តារាកំប្លែងនាយ ពែកមី ជុំវិញរឿងរ៉ាវអប្បិយជំនឿនេះដែរ ក៏មានមហា ជនខ្លះបានធ្វើការចូលសួរនាំចង់ដឹងពីដើមហេតុនៃបញ្ហានេះ ខណ:មានខ្លះទៀតបានរិះគន់ថា ជារឿងមិនពិតរហូតមានការជេប្រមាថផងដែរ។
ដោយបង្ហោះភ្ជាប់នឹងវីដេអូបង្ហាញពីទិដ្ឋភាពជាក់ស្តែងនោះ នាយ ពែកមី បានរៀបរាប់ថា ”ដោយសារមានបងប្អូនជេរខ្ញុំ រឿងខ្ញុំទៅរកគ្រូនិងព្រះសង្ឃស្រោចទឹកថាខ្ញុំអប្បិយជំនឿ។ ដូចនេះខ្ញុំសុំផុសវីដេអូមូលហេតុដែលខ្ញុំទៅរកព្រះសង្ឃ និងគ្រូ គឺមកពីប្រពន្ធខ្ញុំមានវិញ្ញាណមនុស្សប្រុសចូលក្នុងខ្លួនគាត់។
នាយ ពែកមី បានលើកឡើងថា មុនពេលដែលប្រពន្ធលោកមានអាការ:ប្លែក(វិញ្ញាណសណ្ឋិត)នោះ គឺភរិយានាយបានទៅបេះផ្លែឈើព្រៃម្យ៉ាងនៅភូមិចាស់១កន្លែងក្បែរផ្ទះម្តាយនៅឯស្រុកកំណើត។ ប៉ុន្តែក្រោយត្រឡប់មកវិញក៏ស្រាប់តែមានសភាពខុសប្លែករហូតជិះឡានមកដល់ភ្នំពេញវិញតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា