ជីវិតកម្សាន្ដ
អ្នកនិពន្ធថា ” Squid Game ” ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump
នៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះ អ្នកនិពន្ធរឿង Squid Game លោក Hwang Dong Hyuk បានបើកបង្ហាញអំពីការបំផុសគំនិត ដែលនាំឲ្យរឿងនេះមានជីវិតដំបូងកាលពី ១៣ ឆ្នាំមុន រួមទាំង តួអង្គស្រដៀងនឹងអតីតប្រធាធិបតី លោក ដូណាល់ ត្រាំ ផងដែរ។

ដោយសារប្រជាប្រិយភាពដ៏ខ្លាំងក្លានៃ quid Game ឬហ្គេមមឹក បានកក្រើននៅជុំវិញពិភពលោក ហើយគ្រប់គ្នាគិតថាការសម្ដែងក្នុងរឿងនេះ គឺជាការពិតក្នុងសង្គមទាំងអស់។ Dong Hyuk បានបង្កើតរឿងនិងទ្រឹស្តីនៅពីក្រោយហ្គេម Squid ក្នុងឆ្នាំ ២០០៨ ដោយបង្កើតនិងសរសេរស្គ្រីបប្រហែល ១០ ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលគាត់និយាយរឿងនេះឲ្យតារាសម្តែងនិងវិនិយោគិន ពួកគេទាំងអស់បានបដិសេធវា ដោយប្រាប់ Hwang ថា“ រឿងនេះដូចម្លែកពេកហើយ និងមិនប្រាកដនិយម” ។
ទោះយ៉ាងណា គម្រោងនេះពិតជាមានសាវតាពិតប្រាកដ ជាងអ្នកវិនិយោគទាំងនោះធ្លាប់គិតទៅទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយ IndieWire ថ្មីៗនេះ Hwang Dong Hyuk បានពន្យល់ពីព្រឹត្តិការណ៍នៃជីវិតពិតមួយចំនួនដែលបំផុសគំនិតរឿងរបស់លោក។

ស្ថានភាពមួយដែលអ្នកនិពន្ធរូបនេះបានជួប គឺវិបត្តិ Lehman Brothers ដែលជាសេវាកម្មហិរញ្ញវត្ថុសកល និងជាធនាគារវិនិយោគធំទី ៤ នៅសហរដ្ឋអាមេរិក ក្នុងកំឡុងពេលក្រុមហ៊ុននេះមិនទាន់ក្ស័យធន។ នៅពេលមន្ត្រីក្រុមហ៊ុននេះបានក្ស័យធនក្នុងឆ្នាំ ២០០៨ វាបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចធំទូលាយ ដែលបានរីករាលដាលពាសពេញពិភពលោក។ ថែមទាំងប៉ះពាល់ដល់ហិរញ្ញវត្ថុនៅកូរ៉េខាងត្បូង Hwang Dong Hyuk បានពន្យល់ថា“ សេដ្ឋកិច្ចកូរ៉េត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយខ្ញុំក៏កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចផងដែរ” ។

Squid Game ក៏ត្រូវបានបំផុសគំនិតដោយការកើនឡើងនៃបច្ចេកវិទ្យាពីរូបិយវត្ថុ cryptocurrencies ឬ bigcoin ដែលយុវជនជនជាតិកូរ៉េមួយចំនួន បានវិនិយោគប្រាក់របស់ពួកគេទាំងអស់ ទៅនឹងការកើនឡើងនៃក្រុមហ៊ុនយក្សដូចជា Facebook ,Google និង Naver។
Dong Hyuk បាននិយាយទៀតថា សហគ្រាសទាំងនេះបានរៀបចំរចនាសម្ព័ន្ធជីវិតរបស់យើងឡើងវិញ ហើយទោះបីជាពួកគេនាំមកនូវការបង្កើតថ្មីក៏ដោយ ក៏ក្រុមហ៊ុនដែលនៅពីក្រោយពួកគេ បានកើបលុយវាល់លាន និងបានក្លាយជាអ្នកមាននៅក្នុងដំណើរការនេះទៅហើយ។
ប៉ុន្តែតាមពិតទៅ គឺមិនទាំងអស់ទេ Dong Hyuk បាននិយាយថា សាច់រឿងនេះភាគច្រើនគឺត្រូវបានបំផុសគំនិតពីលោក ដូណាល់ត្រាំ ដែលក្នុងនោះក៏មានតួអង្គស្រដៀងលោកផងដែរ។ ព្រោះលោកជាមនុស្សសំខាន់បំផុតក្នុងរឿង ដែលនាំឲ្យមនុស្សទាំងអស់មានផលវិបាកនេះ។ នៅពេលដែលដូណាល់ត្រាំក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Dong Hyuk និយាយថា គាត់កំពុងដំណើរការកម្មវិធីហ្គេម ដែលមិនមែនជាប្រទេស វាដូចជាផ្តល់ភាពភ័យរន្ធត់ដល់មនុស្សវិញទេ។ ក្នុងន័យនេះអ្នកនិពន្ធនិយាយថា“ ខ្ញុំគិតថាគាត់មានលក្ខណៈប្រហាក់ប្រហែលនឹងតួអង្គ VIP នៅក្នុងហ្គេមមឹកនេះ” ។

VIP នៅក្នុងហ្គេមមឹក គឺជាភ្ញៀវដែលពាក់ម៉ាស់និងបានមើលការប្រកួតស្លាប់រស់នេះ ហើយក៏កំពុងផឹកស្រាសើចសប្បាយក្នុងបន្ទប់របស់គេ។ នៅក្នុងការប្រៀបធៀប Hwang Dong Hyuk ហាក់ដូចជាឃើញអតីតប្រធានាធិបតីដូណាល់ត្រាំ ជាមនុស្សម្នាក់ដែលអង្គុយមើលហ្គេមនេះ នៅអាមេរិក ហើយសង្កេតឃើញអំពើឃោរឃៅដោយគ្មានការយកចិត្តទុកដាក់សូម្បីតែបន្តិច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?