Connect with us

ជីវិតកម្សាន្ដ

មិត្តហ្វូន ចេញផ្សាយវីដេអូភាគអប់រំ «មាគ៌ាព្រះធម៌» ដើម្បីបំផុសការធ្វើអំពើល្អ

បានផុស

នៅ

​មិត្ត​ហ្វូ​ន ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​មាតិកា​វីដេអូ​អប់រំ​ជាច្រើន ក្នុងនោះ​មាតិកា​វីដេអូ​ភាគ​ដែលមាន​ចំណងជើង​ថា «​មាគ៌ា​ព្រះធម៌​» ដែលជំរុញនិង​ផ្សព្វផ្សាយអំពើល្អទៅដល់សាធារណជន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​មាគ៌ា​ព្រះធម៌​» គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក្នុង​គោលបំណង​ផ្ដល់​ការកម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បំផុសទឹកចិត្ត​ពួកគេ​ឲ្យ​យល់​អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធី​ដែល​ព្រះពុទ្ធ​បាន​បង្រៀន។ មាតិកា​វីដេអូ​នេះ​ បានចេញ​ផ្សាយ​បន្ទាប់ពី​ការទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​មាតិកា​វីដេអូ​គំនូរជីវចល ក្រោម​ចំណងជើង​ថា «​ក្រដាស ស​» ដែល​មាតិកា​វីដេអូ​នេះ​ មាន​អ្នកទស្សនា​យ៉ាងច្រើន​ក្រៃលែង​នៅលើ​ទំព័រ​អ្នកគាំទ្រ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប របស់​មិត្ត​ហ្វូ​ន។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន។

​លោក ឌិន​ថន បាន​មានប្រសាសន៍ថា «​រឿងនិទាន​ទាំងឡាយ​នៅក្នុង​វីដេអូ​ភាគ «​មាគ៌ា​ព្រះធម៌​» ផ្អែក​តាម​ប្រវត្តិ​រឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​» លោក​បាន​បន្តថា «​មាតិកា​វីដេអូ​នេះ​ធ្វើ​ឲ្យ​ដំណើររឿង​របស់​ព្រះពុទ្ធ​ង​វិញ និង​បំផុស​គោល​គំនិត​នៃ​ការ​សាង​អំពើ​ល្អ​នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់រូប។​»

​ភាគ​ទីមួយ​នៃ​វីដេអូ «​មាគ៌ា​ព្រះធម៌​» បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ។ គិត​មកទល់នឹង​ពេលនេះ មាគ៌ា​ព្រះធម៌ ចេញផ្សាយ​បាន ៥៩​ភាគ​ហើយ ដោយ​ផ្សាយ​មួយ​ភាគ​ក្នុង​មួយ​សប្ដាហ៍ ហើយ​មាន​ចំនួន​នៃ​ការ​ទស្សនា​សរុប​នៅលើ យូ​ធូប ជិត ២០​លាន​ដង​ហើយ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺថា វីដេអូ​ភាគ​«​មាគ៌ា​ព្រះធម៌​» បានទទួល​ចំណាប់អារម្មណ៍​វិជ្ជមាន​ច្រើន​ពី​សំណាក់​អ្នកទស្សនា ដោយមាន​ភាគ​មួយ​នោះ​ដែលមាន​ចំណងជើង​ថា «​ព្រះបាទ ពិម្ពិសារ​និង​ញាតិ​» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ មាន​ចំនួន​អ្នកទស្សនា​ជិត ១៨០.០០០​ដង នៅលើ យូ​ធូប ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ទស្សនា​នៅទីនេះ https://youtu.be/5d4xvumcIUs

​យោងតាម​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន ដែល​រួមមាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប ទទួលបាន​អ្នកគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​ការចេញផ្សាយ​មាតិកា​វីដេអូ​ភាគ​អប់រំ​ទាំងនេះ ។ គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ចំនួន​អ្នក subscribe យូ​ធូប របស់ មិត្ត​ហ្វូ​ន បាន​កើន​ឡើងដល់​ជិត ៨​សែន​នាក់ រីឯ​ចំនួន​អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​វិញ បាន​កើន​ឡើងដល់ ៤,៥​លាន​នាក់​ហើយ។

​កន្លងមក ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​និង​ផ្សព្វផ្សាយ​មាតិកា​យ៉ាងច្រើន​សម្បូរបែប​ដោយ​មិន​គិត​ប្រាក់កម្រៃ ដើម្បី​បម្រើ​ដល់​ការកម្សាន្ត​របស់​សាធារណជន ដូចជា វីដេអូ​គំនូរជីវចល «​ក្រដាស ស​», វីដេអូ​គំនូរជីវចល «​មាគ៌ា​ព្រះធម៌​», កម្រង​ភាពយន្ត​ខ្លី​បែប​អប់រំ «​គ្រាប់ពូជ​ជីវិត​», កម្មវិធី​កំប្លែង «​ទឹកគ្រឿង TV», កម្មវិធី​ប្រកួត Fun Fun, វីដេអូ​ផ្សព្វផ្សាយ​ពី​អេកូ​ទេសចរណ៍ និង​មាតិកា​វីដេអូ​កម្សាន្ត​ជាច្រើន​ទៀត នៅលើ បណ្ដាញ​សង្គម TikTok ជាដើម ។

​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មាន​វត្ត​មាននៅ​កម្ពុ​ជាជាង ១២​ឆ្នាំ​ហើយ និង​កំពុង​បម្រើសេវា​ដល់​អតិថិជន​ជាង ៩​លាន​នាក់ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរគមនាគមន៍​ដ៏​ធំជាងគេ​បំផុត​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន​ក៏​កំពុង​ផ្ដោត​សំខាន់​ផងដែរ ទៅលើ​ការ​ផ្ដល់នូវ​ប្រព័ន្ធ​ឌីជីថល​កាន់តែច្រើន​ថែមទៀត ដូចជា eMoney សម្រាប់​ការទូទាត់​ប្រាក់​តាម​ឌីជីថល​, CamID ជា​មជ្ឈមណ្ឌល​ឌីជីថល​សម្រាប់​ការកម្សាន្ត​ដ៏​សម្បូរបែប​, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់​ការគ្រប់គ្រង​សាលារៀន និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត៕

សូមទស្សនាវីដេអូ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម