ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមចេញពីហង្សមាសនៅចុងឆ្នាំនេះ ?
តារាចម្រៀងលំដាប់កំពូលលោក ខេមរ: សិរីមន្ត ជាថ្មីម្តងទៀតត្រូវបានប្រភពពីអ្នកជិតដិតបង្ហើបថា លោកអាចនឹងចាកចេញពីផលិតកម្មហង្សមាស ដោយហក់ចូលផលិតកម្ម Galaxyរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឆាប់ៗខាងមុខនេះ។

គេនៅចាំថា កន្លងមកមានការសង្ស័យម្តងជាពីរដងរួចមកហើយ ពីអ្នកគាំទ្រដោយគិតថា កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ដ អាចនឹងប្តូរទ្រនំដើរចូលផលិតកម្ម Galaxy Navatra ព្រោះកន្លងមកគេសង្កេតឃើញថា លោកដូចជាបង្កើតទំនាក់ទំនងជាមួយតារានៅក្នុងផលិតកម្មនេះជាញឹកញាប់។
ប៉ុន្តែជាចម្លើយកាលនោះ ត្រូវបានលោក ខេមរ: សិរីមន្ត ឆ្លើយបដិសេធន៍ចំពោះដំណឹងនេះជាបន្តបន្ទាប់ ។ដោយឡែកក្រោយរឿងនេះត្រូវបានស្ងប់ស្ងាត់មួយសន្ទុះធំមកនោះ ក៏ស្រាប់តែពេលនេះ ឮថា ខេមរ: សិរីមន្ត អាចនឹងបោះជំហ៊ានទៅកាន់ផលិតកម្ម Galaxy ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បើយោងតាមការបង្ហើបពីប្រភពច្បាស់ការបានឲ្យដឹងថា លោក ខេមរ: សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយក្នុងការចាកចេញពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ជាមួយផលិតកម្មGalaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ។ ប្រភពបានបន្ថែមថា បើតាមគម្រោងលោក ខេមរ: សិរីមន្ត អាចនឹងទៅផលិតកម្មGalaxyនាដើមឆ្នាំ២០២២ខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១មិនទាន់អាចទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពីលោក ខេមរ: សិរីមន្ត បាននៅឡើយទេ ចំពោះដំណឹងចូលផលិតកម្មGalaxy។ យ៉ាងណាមិញកំពុងមានអ្នកគាំទ្រនិងមហាជនជាច្រើនកំពុងរង់ចាំតាមដានរឿងរ៉ាវនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ