ជីវិតកម្សាន្ដ
ខ្ញុង ក្ដៅស្លឹកត្រចៀកជាមួយអ្នកចូលខមិន ក្រោយបែកធ្លាយរឿងជំពាក់លុយគេ៣ម៉ឺនដុល្លារ
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង មួយរយ:នេះហាក់ជួបរឿងមិនសប្បាយចិត្តផ្ទួនៗគ្នាតែម្តងទាក់ទងនឹងបញ្ហាលុយកាក់ ខណ:រឿងយល់ច្រឡំចាស់ទើបដោះស្រាយឥឡូវអាថ្មីក៏ចូលមកដល់ទៀត។
ចំពោះរឿងរ៉ាវថ្មីដែលធ្វើឲ្យមហាជនកាន់តែមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថែមទៀតនោះ គឺតារាកំប្លែងពីរនាក់ប្តីប្រពន្ធ គឺអ្នកស្រី ខ្ញុង និងនាយ កៃដ ត្រូវបានអ្នកជំនួញម្នាក់បង្ហោះសាររំលឹកឲ្យសងលុយចំនួន៣ម៉ឺនដុល្លារ។

បន្ទាប់កើតមានរឿងរ៉ាវនេះឡើង គេឃើញតារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហោះសាររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា តើក្នុងលោកនេះមានមនុស្សប៉ុន្មាននាក់ដែលមិនចេះជំពាក់គេ សំខាន់មនុស្សមានការទទួលស្គាល់ មានឆន្ទៈក្នុងការសងគេ។ ចុះអ្នកខំមិនវិញ ហេតុអី្វចាំបាច់ប្រមាថមើលងាយព្រោះវាមិនមែនជារឿងលួចឆក់ប្លន់ញៀនថ្នាំសម្លាប់មនុស្សដែលត្រូវឱ្យមកជេរប្រមាថនោះទេ ឬក៏បងប្អូនឪពុកម្ដាយអ្នកមិនធ្លាប់ជំពាក់គេទេ។
តារាកំប្លែង ខ្ញុង និយាយទៀតថា ជំពាក់គេវាមិនថោកទេ មិនសងគេទើបវាថោក ក្នុងកាលៈទេសៈក្នុងពេលដែលពិបាកបំផុតអ្នកណាក៏ចេះទាល់ សុំខាន់គេទុកដង្ហើមឱ្យយើងដកឬអត់?។ បើគេចង់ធ្វើបាបជាន់ពន្លិចបំផ្លាញកិត្តិយសយើងទៅហើយ វាក៏មិនមានអ្វីអាក្រក់ដែរ ព្រោះវាមិនមែនជាទោសប្រហារជីវិតទេ។

អ្នកនាង ខ្ញុង បន្តថា សូមអស់លោកអ្នកប្រមាថមើលងាយខំមិនគេស្ដីថា គេហ្នឹងគិតផងថា វាជារឿងគួរជេរប្រមាថឬយ៉ាងណា គ្មាននរណាម្នាក់ចង់ឱ្យជីវិតខ្លួនឯងវេទនាទេ សម្រាប់ខ្ញុំខំអស់លទ្ធភាពហើយដើម្បីកូនជាទីស្រឡាញ់របស់ខ្ញុំ មនុស្សយើងវាសនាមិនដូចគ្នាឡើយ បើអ្នកមានសេចក្តីសុខហើយកុំប្រមាទមើលងាយអ្នកដទៃមួយសប្តាហ៍មានប្រាំពីថ្ងៃ អង្គារ៍,ពុធ, ព្រហស្បតិ៍មិនមែនមានតែថ្ងៃសុក្រមួយ ថ្ងៃឡើយ។

សូមជម្រាបថា លោក អឹម វុត្ថា ដែលគេស្គាល់ថា ជាអ្នករកស៊ីមួយរូបនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២ ០២១បានបង្ហោះសារភ្ជាប់ដោយលិខិតកិច្ចសន្យាផងរំលឹកតារាកំប្លែង២នាក់ប្តីប្រពន្ធ គឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងប្តីឈ្មោះ អ៊ុំ ក្សត្រា ហៅ កៃដ ឲ្យសងលុយចំនួន៣ម៉ឺនដុល្លារនិងបានបញ្ជាក់ថា ការបង្ហោះសារនេះគ្រាន់តែរំលឹកដើម្បីអោយចូលខ្លួនដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះគ្មានគោលបំណងអ្វីឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ