ជីវិតកម្សាន្ដ
បែកធ្លាយតារាសម្ដែងជើងចាស់ម្នាក់មានកូនអាយុ១៨ឆ្នាំ តែមិនទាន់បញ្ជាក់ឪពុកកូននោះជានរណា
តារាសម្ដែងម្នាក់ធ្លាប់លេចធ្លោតាំងពីទសវត្សរ៍៩០ អ្នកនាង សឿន ផានផាភួង ទើបធ្លាយចេញរឿងអាថ៌កំបាំងមួយ អំឡុងពេលនាំតារាសម្តែង អាង សុជាតា កូនរបស់នាងដើរតួរឿង(ភ័ព្វព្រេងនាងពិដោរ) ដែលជាតួឯក ហើយទើបធ្លាយចេញថា នេះជាកូនរបស់នាងដែលតារាសម្ដែង ផាភួង រូបនេះខំលាក់អាថ៌កំបាំងជាយូរណាស់មកហើយ។
តារាសម្ដែងរូបនេះដែលមានទេពកោសល្យជាច្រើនរាប់មិនអស់តាំងពីក្មេងរហូតដល់ចាស់ ច្រើនដើរតួ ជំទាវ ស្លូត រឺកាច តែបែរជាលាក់រឿង អាថ៌កំបាំងផ្ទាល់ខ្លួនទៅវិញ។ ហើយថ្មីៗនេះទើបធ្លាយចេញពេលដែលកូននាងមានអាយុ១៨ឆ្នាំហើយ បានថត រឿង ភ័ព្វព្រេងនាងពិដោរ។

ការលាក់អាថ៌កំបាំងដ៏យូរអង្វែងនេះ ដែលគេជឿថា នាងគ្មានប្ដីឬកូននោះទេ ព្រោះឃើញនាងចេញថតឬសម្តែងតាមកម្មវិធីនានាតែម្នាក់ឯង តែពេលនេះបានសារភាពហើយថា នាងពិតជាមានកូនមែន ដែលគេពុំដឹងថា ឪពុកកូនស្រីនាងជានរណានោះឡើយ។ តែផាភួង នៅតែលាក់អាថ៌កំបាំងថា ប្ដីជានរណានោះទេ នាងថាមិនអាចប្រាប់នៅពេលនេះទេ សុំលាក់សិន ។
តារាសម្ដែងស្រស់ក្មេងដែលអះអាងថា ជាកូននោះ ឈ្មោះ អាង សុជាតា មានអាយុ១៨ឆ្នាំ នាងបានសារភាពត្រង់ៗតាមរយៈ facebook ជាមួយម្តាយថា គាត់ពិតជាម្តាយរបស់ខ្ញុំមែន បានអ្នកម្តាយជួយបង្ហាត់បណ្តុះបណ្តាលចូលសិល្បៈ កាលពីមុនខ្ញុំច្រើនដើរតួរងទេ តែពេលនេះខ្ញុំថតតួឯកហើយ ក្នុងរឿង(ភ័ព្វព្រេងនាងពិដោរ)។

ទោះយ៉ាងណា ផាភួង បានសារភាពត្រង់ៗថា ពិតជាកូនខ្ញុំមែន ហើយខ្ញុំកំពុងជំរុញកូនខ្ញុំចូលសិល្បៈ។ក្នុងនាមជាតារាសម្តែងម្នាក់ជាតារាសម្តែងម្នាក់ ត្រូវតែលាក់អាថ៌កំបាំងសិន ដើម្បីភាពល្បីល្បាញ។ ទោះជាយ៉ាងណាឪពុកដែលជាកូនរបស់នាងជានរណានោះនាងនៅតែរក្សាភាពស្ងៀមស្ងាត់ដដែល៕
អត្ថបទ៖ រុងរឿង


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង