ជីវិតកម្សាន្ដ
លោក ហ្វៃ សំអាង គាស់កកាយចម្រៀង១បទកាលពី១៦ឆ្នាំមុនដែលចំណាយថវិកាអស់ច្រើនជាងគេបំផុត
អ្នកនិពន្ធជើងចាស់ ហ្វៃ សំអាង ដាច់ចិត្តទម្លាយចម្រៀង១បទកាលពីអំឡុង១៦ឆ្នាំមុនដែលចំណាយលុយអស់ច្រើនជាងគេបំផុត។
កវីនិពន្ធនិងជាអ្នកដឹកនាំកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកលោក ហ្វៃ សំអាង ស្របពេលដែលប្រជាប្រិយភាពនិងការគាំទ្រលើផ្នែកសិល្បៈរបស់លោកនៅតែរក្សាបាន ទីផ្សាខ្ពស់នោះ ឃើញថាបច្ចុប្បន្នលោកមិនត្រឹមតែជាអ្នកសិល្បៈជើងចាស់ដ៏ឆ្នើមនោះទេគឺថែមទាំង បានបណ្តុះបណ្តាលសិល្បៈជំនាន់ក្រោយៗជាច្រើនទៀត ដើរជោគជ័យលើថ្នាលសិល្បៈផងដែរ។

ទន្ទឹមគ្នានឹងអាជីពសិល្បៈរបស់លោកកាន់តែរីកចម្រើន មកទល់ពេលនេះលោក ហ្វៃ សំអាង មានវ័យរៀងជ្រេបន្តិចក្តី តែលោកនៅតែពង្រឹងសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយគ្មានការងាករេនោះឡើយ។ យ៉ាងណាមិញរឿងដែលអាចនាំឲ្យទស្សនិកជនចាប់អារម្មណ៍ថែមទៀតនោះ អ្នកនិពន្ធរូបនេះបានដាច់ចិត្តគាស់បង្ហាញនូវចម្រៀង១បទកាលពីអំឡុង១៦ឆ្នាំមុនដែលចំណាយលុយអស់ច្រើនជាងគេបំផុត។

រៀបរាប់ភ្ជាប់នឹងចម្រៀង១បទមានចំណងជើងថា បុណ្យចូលឆ្នាំថ្មី ត្រូវបានលោក ហ្វៃ សំអាង បញ្ជាក់ថា បទចម្រៀងដែលចំណាយថវិកាថតច្រើនជាងគេកាលពី១៦ឆ្នាំមុន វាមិនទាន់សម័យមែន តែទស្សនាកម្សាន្តលេងៗទៅ។ បទ បុណ្យចូលឆ្នាំថ្មី និពន្ធបទភ្លេងដោយលោក ឯល ប៊ុណ្ណា សម្រួល តន្ត្រីដោយលោក ម៉ៅ ណារិទ្ធ និពន្ធទំនុកច្រៀង ហ្វៃ សំអាង ច្រៀងដោយ យក់ ឋិតរដ្ឋា សម្តែង ដោយតារាល្បីៗច្រើនដួងនាសមយ័នោះ។

តាមរយៈការបង្ហាញដោយរម្លឹកបើកកកាយនូវចម្រៀង១បទខាងលើពីសំណាក់លោក ហ្វៃ សំ អាង នេះ បានធ្វើឲ្យទស្សនិកជននឹកឃើញកាលពីគ្រាអតីតកាល ខណៈដែលបទនេះកាលណោះគឺទទួលបានការគាំទ្រនិងពេញនិយមខ្លាំងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បន្ថែមពីលើនេះទៀត អ្នកគាំទ្រស្នាដៃរបស់លោក ហ្វៃ សំអាង តាំងពីនៅក្មេងៗ បាននិយាយថា ការដឹកនាំ ការតាក់តែងនិពន្ធ របស់ជើងចាស់រូបនេះ នៅតែពេញចិត្តពេញបេះដូង នៅលើសពីពាក្យថា ល្អសម្រាប់ពួកគេ៕
អត្ថបទដោយ ៖ ចាន់រ៉ា


ចុចអាន៖ អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី
ចុចអាន៖ សួង សាខារ៉ានីត ហួសចិត្តខ្លាំងក្រោយរងការរិះគន់ថា យកអាជីពលក់បុកល្ហុងបាំងមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន