Connect with us

ជីវិតកម្សាន្ដ

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

បានផុស

នៅ

អ្នកធ្វើការងារពាក់ព័ន្ធ នឹងគណនេយ្យភាពសង្គម បានលើកឡើងថា ការស៊ើបអង្កេតទៅលើករណីតារាកំប្លែង ខ្ញុង ដែលអំពាវនាវឲ្យមហាជនជួយខ្លួន ជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារអាមេរិក ដោយមូលហេតុក្ស័យធន ក្នុងការរកស៊ីដែលមិនច្បាស់លាស់នោះ គឺជាសិទ្ធិសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច។ ការលើកឡើងនេះ បន្ទាប់ពីអ្នកប្រើ​ប្រាស់​បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានចោទជាសំណួរថា តើតារាកំប្លែងរូបនេះ រកស៊ីអ្វីឲ្យពិតប្រាកដ ទើប​ជំពាក់គេ​រហូត​​ដល់ជាង ៥៧ម៉ឺនដុល្លារយ៉ាងដូច្នេះ។ ម្យ៉ាងទៀត ក៏អ្នកលេងហ្វេសប៊ុកខ្លះទៀត ក៏លើកឡើងដែរថា តើពិតជា​ជំពាក់​គេដោយសារតែរកស៊ីមែន ឬក៏ដោយសារយកលុយទាំងនោះ ទៅលេងល្បែងស៊ីសងណាមួយ។  

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩​ ខែតុលានេះថា ចំពោះតារាកំប្លែង ខ្ញុង ផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមហាជនជួយនាងម្នាក់ ១​ដុល្លារ ខណៈជួបបញ្ហាជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារនោះ គឺអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកសម្រេចថា គួរ​ស៊ើបអង្កេត ឬមិនស៊ើបអង្កេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន​ ជ័យ មានប្រសាសន៍បន្តថា «រឿងនេះ ជារឿងរបស់អាជ្ញាធរទេ ការបង្ហាញ ការលើកឡើង របស់បុគ្គល​ម្នាក់ ដែលចេញមុខមកអំពាវនាវបែបនេះ បើយើងមើលទៅលើទិដ្ឋភាពសង្គម គេហៅថា វាគឺជាព្រឹត្តិការណ៍មួយ ក៏​ប៉ុន្តែបើយើងមើលទៅលើ ការបង្ហាញ ការប្រកាសអំពីរឿងបំណុល បើសិនជាយល់ថា ការប្រកាសបែបនេះ អាជ្ញាធរ​មានការមន្ទិល ខ្ញុំគិតថា អាជ្ញាធរគួរតែពិនិត្យមើលលទ្ធភាព នៅក្នុងការស៊ើបអង្កេតដែរ ប៉ុន្តែបើសិនជាអាជ្ញាធរ មិន​ចាប់អារម្មណ៍ទេ អាហ្នឹងជារឿងរបស់គាត់»។

អ្នកជំនាញផ្នែកគណនេយ្យភាព​សង្គម បានលើកឡើងបន្តថា ប្រសិនបើគេយល់ថា ការអំពាវនាវរកជំនួយពី​មហា​ជនរបស់តារាកំប្លែង ខ្ញុង នេះ ធ្វើឲ្យមានការទាក់ទាញ ហើយនាំឲ្យមនុស្សប្រើប្រាស់ធនធានផ្ទាល់ខ្លួនខុស ក៏ជារឿង​មួយ ដែលអាជ្ញាធរមានសមត្ថកិច្ច អាចបើកការស៊ើបអង្កេតបានដែរ តែលោកមិនហ៊ានសម្រេចចិត្ត ជំនួសអាជ្ញាធរ​នោះទេ។

លោក សន​ ជ័យ បានលើកឡើងបន្តថា «បើសិនជាអាជ្ញាធររដ្ឋ នៅក្នុងស្ថាប័នជំនាញយល់ថា ធ្វើអញ្ចឹងទៅអាចធ្វើ​ឲ្យ​មានផលប៉ះពាល់ណាមួយ ដែលអាចកើតមានអីជាដើម អាហ្នឹងខ្ញុំគិតថា គឺទុកឲ្យអាជ្ញាធរជាអ្នកសម្រេច ប៉ុន្តែ​សម្រាប់យើងវិញ សម្រាប់ខ្ញុំវិញ ខ្ញុំគ្រាន់តែផ្ដល់ចំណេះដឹង ផ្ដល់ការចាប់អារម្មណ៍ ទៅដល់មហាជនទៅលើបញ្ហា​ប្រឈម ដែលកំពុងតែកើតមានសម្រាប់កម្ពុជា ខណៈដែលយើងមិនទាន់ច្បាស់លាស់ អំពីការវិវត្តទៅមុខ ឬក៏ដើរ​ថយក្រោយនៃកូវីដ- ១៩»។

បន្ថែមពីលើនេះលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានទាញការចាប់អារម្មណ៍​រប​ស់​​មហាជន ទៅលើការជួយទៅដល់ក្រុមគោលដៅ ដែលរងគ្រោះពិតប្រាកដ ដូចជា៖ អ្នករងគ្រោះដោយសារវិបត្តិ​ជំងឺកូវីដ -១៩, អ្នករងគ្រោះដោយសារគ្រោះទឹកជំនន់, ការជួយទៅលើការផ្សព្វផ្សាយ ទប់ស្កាត់ការរាតត្បាតជំងឺ​កូវីដ​-១៩, និងការជួយទៅលើផ្នែកសុខុមាភាពប្រជាជន, និងការជួយទៅលើការអប់រំបណ្ដុះបណ្ដាលជាដើម។

កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខសារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់លុយគេជាង ៥៧ម៉ឺនដុល្លារអាមេរិក។ តារាកំប្លែង ខ្ញុង បាននិយាយថា បំណុលរបស់នាងជំពាក់គេ គិតមកដល់ពេលនេះ មានរយ:ពេល ៣ឆ្នាំហើយ ដោយសារក្ស័យធន ក្នុងការរកស៊ីដែលមិនច្បាស់លាស់។ អ្នកនាង ខ្ញុង ក៏បានបដិសេធ​ដែរថា ​ការ​ជំពាក់​បំណុលគេដ៏ច្រើនបែបនេះ មិនមែនដោយសារតែការលេងល្បែងស៊ីសងនោះទេ។

បន្ទាប់ពីមានការអំពាវនាវយ៉ាងដូច្នេះ មានការគាំទ្រ និងផ្ដល់ថវិកាជាច្រើនជូនតារាកំប្លែងរូបនេះ​។ អ្នកខ្លះបានបាញ់​លុយ ១ដុល្លារ, ២ដុល្លារ, ៥ដុល្លារ, ២០ដុល្លារ, និងខ្លះទៀត ក៏មានរហូតដល់ ១០០ដុល្លារ ទៅ ២០០ដុល្លារ​ថែម​ទៀត។ លើស ពីនេះទៀត មានម្ចាស់បំណុលខ្លះ ក៏បានលុបចោលបំណុល ដែលអ្នកនាង ខ្ញុង ជំពាក់ផង​ដែរ​។

យ៉ាងណាក៏ដោយ ក៏មានអ្នកមិនគាំទ្រចំពោះការអំពាវនាវឲ្យមហាជន ជួយតារាកំប្លែងរូបនេះដែរ។ មិនគាំទ្រ ដោយ​សារតែកាលពីដើមឡើយ អ្នកនាង ខ្ញុង និងស្វាមី តែងតែបង្ហាញភាពហ៊ឺហារ ញ៉ាំម្ហូបឆ្ងាញ់ៗ ប្រើប្រាស់របស់របរថ្លៃៗ រស់នៅផ្ទះវីឡា និងមានរថយន្តទំនើបថែមទៀតផង។ ដូច្នេះ គេមិនគួរគាំទ្រនោះទេ ពីព្រោះតែនៅពេល ដែលមានលុ​យ​ចាយ គិតតែពីចាយមិនចេះគិត តែដល់ជួបបញ្ហាជំពាក់បំណុលគេ បែរជាអំពាវនាវឲ្យមហាជនជួយខ្លួនទៅវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ នាទីute មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម