ជីវិតកម្សាន្ដ
Lil Nas X ឈ្នះពានផ្ទួនៗ ក្រោយបញ្ចេញបទ “Old Town Road”
គិតត្រឹមឆ្នាំ ២០២០ ម្ចាស់បទ “Old Town Road” មានទ្រព្យសម្បត្តិសុទ្ធចំនួនប្រមាណ៤ លានដុល្លារអាមេរិក ដែលប្រាក់ទាំងនេះភាគច្រើនបានមកពីការផលិតតន្រ្តី។ លើសពីនេះទៀតលោកមានមុខនៅលើទស្សនាវដ្តី Forbes ស្ថិតក្នុងចំណោមសេដ្ឋីទាំង ៣០ នាក់ដែលមានវ័យក្រោម ៣០ ឆ្នាំ។
Lil Nas X មានឈ្មោះពិត Montero Lamar Hill កើតនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ១៩៩៩ នៅក្រុង Atlanta រដ្ឋ Georgia ។ ឪពុកម្តាយបានលែងលះគ្នានៅពេលលោកមានអាយុ ៦ ឆ្នាំ ហើយលោកបានរស់នៅក្នុងគម្រោងលំនៅដ្ឋានរបស់រដ្ឋដែលឈ្មោះថា Bankhead Courts ជាមួយម្តាយនិងជីដូន។
អាជីពជាអ្នកសិល្បៈ
Lil Nas X ជាបុគ្គលដែលមាននិស្ស័យជាមួយសិល្បៈតាំងពីក្មេង ដោយលោកចេះលេងត្រែចាប់ពីរៀនថ្នាក់ទី ៤ មកម្ល៉េះ។
នៅឆ្នាំ ២០១៨ Lil Nas X បានចេញបទចម្រៀងបែបជនបទចំណងជើងថា “Old Town Road” ។ បទនេះផ្ទុះខ្លាំងនៅដើមឆ្នាំ ២០១៩ តាមរយៈកម្មវិធីបណ្តាញសង្គម TikTok។ “Old Town Road” ជាប់ជាបទចម្រៀងបែបស្រុកស្រែមានអ្នកស្ដាប់ច្រើនជាងគេទី ១៩ ក្នុងចំណោមបទពេញនិយមបំផុតទាំង ១០០ នៅលើតារាង Billboard ព្រមទាំងជាប់ជាបទ Hip Hop ល្បីបំផុតលំដាប់ទី ៣៦ ផងដែរ។
នៅថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៩ “Old Town Road” ត្រូវបានប្រកាសជាបទបំបែកឯតទគ្គកម្មមានស្ដាប់ច្រើនបំផុតត្រឹមតែមួយសប្តាហ៍ក្នុងចំនួន ១៤៣ លានស្ទ្រីម វាយផ្ដួលបទ “In My Feelings” របស់រាតារ៉េប Drake ដែលមានស្ដាប់ ១១៦,២ លានស្ទ្រីមកាលពីឆ្នាំ ២០១៨។
មិនត្រឹមតែប៉ុណ្ណោះ Lil Nas X ជាសិល្បករដែលបានឈ្នះពានរង្វាន់ច្រើនជាងគេ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Annual Grammy Awards (AGA) ប្រចាំឆ្នាំលើកទី ៦២។ លោកទទួលបានពានរង្វាន់ វីដេអូចម្រៀងល្អបំផុត (Best Music Video) និងពានរង្វាន់ការសម្តែងល្អបំផុត (Best Performance) ។ រីឯបទ “Old Town Road” បានធ្វើឱ្យតារាជនជាតិអាមេរិករូបនេះទទួលបានពានរង្វាន់ MTV វីដេអូចម្រៀងចំនួនពីររួមមាន បទចម្រៀងល្អប្រចាំឆ្នាំ និងពានរង្វាន់តន្ត្រីអាមេរិកាំងផ្ដោតលើចម្រៀងបែបរ៉េបឬហ៊ីបហប។
ជាអ្នកចម្រៀងផង និងជាអ្នកនិពន្ធផង តារាវ័យ២១ឆ្នាំរូបនេះ ជាសិល្បករ LGBTQ ដំបូងគេនិងតែមួយគត់ដែលឈ្នះពានរង្វាន់ CMA ពីសមាគមតន្រ្តីស្រុកស្រែ។ ក្រៅពីនោះលោកជាប់ ជាម្នាក់ក្នុងចំណោមមនុស្ស ២៥ នាក់ដែលមានឥទ្ធិពលបំផុតនៅលើអ៊ីនធរណិតក្នុងឆ្នាំ ២០១៩ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ