ជីវិតកម្សាន្ដ
មកដឹង ៤ ចំណុច ធ្វើឲ្យ វណ្ណដា ទទួលជោគជ័យ និងល្បីរន្ទឺដូចសព្វថ្ងៃ
អ្នកចម្រៀងរ៉េបវ័យក្មេង វណ្ណដា ដែលភាគច្រើនគ្រប់គ្នាស្គាល់ថាជាម្ចាស់បទ Time To Rise បាននិងកំពុងទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យ និងហ្វេនស្រីៗ ហើយជាពិសេសនោះតារាវ័យក្មេងរូបនេះ ក៏បាននិងកំពុងកសាងកេរ្តិ៍ឈ្មោះឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ។


ក្នុងវ័យ ២៥ ឆ្នាំ វណ្ណដា បានកសាងភាពល្បីល្បាញមិនធម្មតាជាពិសេសមិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។ តារាចម្រៀងមកពីខេត្តព្រះសីហនុរូបនេះ ក៏បានធ្វើឲ្យបរទេសទទួលស្គាល់តាមរយៈបទចម្រៀងជាច្រើន ដែលលោកបានចេញនៅតាមបណ្ដាញសង្គមផ្សេងៗ។ ចំណែកនៅពីក្រោយភាពជោគជ័យ និងការតស៊ូជាច្រើនដែលវណ្ណដាឆ្លងកាត់បានជំរុញឲ្យតារាចម្រៀងរ៉េបរូបនេះឡើងទៅដល់ចំណុចកំពូលដោយនឹកស្មានមិនដល់ ទន្ទឹមនឹងនេះ ភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងនេះ សុទ្ធសឹងតែកើតឡើងពីការខំប្រឹងប្រែងតស៊ូជម្នះឧបសគ្គ ព្យុះភ្លៀង ទម្រាំមានដូចសព្វថ្ងៃនេះ។
តើចំណុចណាខ្លះ ដែលធ្វើឲ្យវណ្ណដា ទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ?

១. ទេពកោសល្យ
បើទោះបីជានៅក្មេង តែវណ្ណដាមានសមត្ថភាព ក្នុងការផលិតបទភ្លេង ទំនុកច្រៀង និងការច្រៀងដោយផ្ទាល់រួមជាមួយការរ៉េបដ៏ប៉ិនប្រសព្វ បានធ្វើឲ្យខ្លួនទទួលបានការគាំទ្របែបនេះ។

២. អត្ថន័យនៃបទចម្រៀង
ដោយសារតែការរ៉េប រួមជាមួយការនិពន្ធពាក្យពេចន៍ចាក់ដោត ចំនឹងបញ្ហាសង្គម ដែលបានធ្វើឲ្យយុវវ័យពេញចិត្ត នឹងមានការលើកសរសើរ ចំពោះបទចម្រៀងនីមួយៗរបស់ខ្លួន។

៣. បច្ចេកទេសនៃការផលិត
នៅក្នុងបច្ចេកទេសនៃការផលិតចម្រៀងរបស់វណ្ណដា សំឡេងភ្លេងនីមួយៗ ពិតជាល្អ អាចនិយាយបានថា មិនចាញ់បរទេសប៉ុន្មាននោះទេ។

៤. ការតស៊ូ
ពីជីវិតក្មេងកោសដូងនៅក្នុងផ្សារ ខ្លួនបានជម្នះគ្រប់បញ្ហា តស៊ូរៀនរស់ដោយខ្លួនឯង ដើម្បីសម្រេចក្ដីស្រមៃក្លាយជាតារារ៉េប។ តាំងពីគ្មានអ្វីសោះ វណ្ណដា បានស្នាក់នៅផ្ទះមិត្តភក្ដិ ដែលគេស្គាល់ឈ្មោះថា វណ្ណជេស្ដា ដោយធ្វើការផងផលិតបទចម្រៀងផង តាមចិត្តស្រលាញ់។ ទម្រាំមានថ្ងៃនេះ វណ្ណដា ក៏មានអ្នកមើលងាយមិនស្ទើរទេ ដៀលលោកថា ជាមនុស្សអត់កំណើត មនុស្សអត់បានការ គ្មានអាចធ្វើអ្វីបាន ដោយសារតែការមើលងាយទាំងអស់នេះ វាបានក្លាយជាកម្លាំងចិត្តធ្វើឲ្យវណ្ណដា មានថ្ងៃនេះនិងទទួលបានការគាំទ្រខ្លាំងពីហ្វេននិងមនុស្សជុំវិញខ្លួន។
ទន្ទឹមនឹងនេះ វណ្ណដា កំពុងជ្រកក្រោមដំបូលផលិតកម្មបារមី ដែលមានកញ្ញា ឡូរ៉ាម៉ម ជាម្ចាស់និងមានតារាវ័យក្មេងដែលពោរពេញទៅដោយទេពកោសល្យផ្អែកតែងនិពន្ធ ច្រៀង និងផលិតចម្រៀង Original ជាច្រើនរូបទៀតដូចជា វណ្ណដា ក្មេងខ្មែរ អូន ប៉ូឡារិច សង្ហា រិទ្ធី។

គួររំលឹកផងដែរថា វណ្ណដា ក៏បានចេញចម្រៀងជាច្រើនបទ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន និងហ្វេនដូចជា Move On, J+O, Born This Way, Black Rose, Mama, Demon Time to rise, Solo, Solo again BOK KALO ។ នៅក្មុងពេលឆាប់នេះៗ វណ្ណដា នឹងនាំមកនូវការប្រគំតន្ដ្រីដំបូងរបស់ខ្លួន សម្រាប់អ្នកគាំទ្រជាមួយនឹង $KULLTHE ALBUM ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ ខាងមុននេះ៕












អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ