ជីវិតកម្សាន្ដ
សេង សូណា តូចចិត្តខ្លាំង ខណៈគ្មានអ្នកជួយដូច ខ្ញុង
តារាសម្តែងសិចស៊ី សេង សូណា ថ្មីៗនេះត្រូវបានមហាជនដឹងហើយថា នាងបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្រោយចូលព្យាបាលជាង២០ថ្ងៃ បច្ចុប្បន្នបានជាសះស្បើយវិញហើយ។
យ៉ាងណាមិញ ថ្វីត្បិតជាសះស្បើយពីកូវីដ-១៩ តែ សេង សូណា នៅតែប្រឈមនឹងជំងឺប្រចាំកាយជាច្រើនមុខទៀតដូចជា ជំងឺលើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង និងឡើងខ្លាញ់ ឡើងអាស៊ីតជាដើម។ដោយសារហេតុផលនេះហើយទើបធ្វើឲ្យនាងជួបការលំបាកខ្លាំងសម្រាប់ជីវភាពប្រចាំថ្ងៃ។

តារាស្រី សេង សូណា បានលើកឡើងថា «ហេតុអ្វីបានជាបងៗអ្នកមានមួយចំនួនមិនជួយខ្ញុំដូចបងស្រី ខ្ញុង ផង ហើយខ្ញុំក៏ជាអ្នកសិល្ប:មួយរូបដែរហ្នឹង។ ខ្ញុំទាល់ ខ្ញុំក្រ ហើយខ្ញុំមានជំងឺទៀត សូម្បីតែផ្ទះផ្ទាល់ខ្លួនក៏គ្មាននៅដែរ»។
តារាសម្តែង សេង សូណា បន្តទៀតថា «ផ្ទះដែលរស់នៅរាល់ថ្ងៃនេះ គឺជួលគេទេខ្ញុំជិតស្លាប់ទៅវិញហើយ ។ ហ៊ឺ….! តូចចិត្តណាស់ ធ្វើមិចកើតមកជាតិនេះគ្មានវាសនាដូចគេ ឬក៏ខ្ញុំមិនចេះយំ បានជាគេមិនជឿថាខ្ញុំវេទនាពិតប្រាកដ»។

បន្ថែមពីនេះតារាស្រី សេង សូណា បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា ក្រោយពីជាសះស្បើយកូវីដ-១៩មកនោះសព្វថ្ងៃនាងជួបការលំបាក និងខ្វះខាតខ្លាំង។ ម្យ៉ាងទៀតនាងក៏មានជំងឺច្រើនមុខទៀត ដូច្នេះនាងសូមអំពាវនាវដល់មន្ទីរពេទ្យណាដែលចិត្តធម៌អាចឲ្យនាងពិនិត្យដោយឥតគិតថ្លៃសុំជួយនាងផង ព្រោះពេលនេះគ្មានលុយហើយជំងឺក៏ធ្វើទុកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់