ជីវិតកម្សាន្ដ
ខ្ញុង ប្រកាសបរិច្ចាគ ថវិកាទទួលបានពីសប្បុរសជន ៥០ភាគរយ ជួយមន្ទីពេទ្យគន្ធបុប្ផា និងចាស់ជរា
បន្ទាប់ពីមានការរិះគន់ថា ជាការសម្តែង និងរៀបចំគម្រោងបោកប្រាស់មហាជន រឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះ តារាកំប្លែងអ្នកនាង ខ្ញុង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានចេញមុខបកស្រាយ និងបញ្ជាក់ការពិត តាមរយៈសន្និសីទសារព័ត៌មានជាថ្មី នៅផ្ទះរបស់នាងផ្ទាល់។
តាមរយៈការបកស្រាយនោះអ្នកនាង ខ្ញុង បានបញ្ជាក់ថា អ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេ ជាងកន្លះលាននោះមិន មែនជាការសម្តែង ឬបោកប្រាស់មហាជនទេ នាងហ៊ានស្បត់។ ជាមួយគ្នានេះ ខ្ញុង ក៏បានបង្ហាញចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជន តាមរយៈ Account ABA ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ ផងដែរ។
អ្នកនាង ខ្ញុង បានបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីសប្បុរសជន គឺមានចំនួន ៥៦៥ ៣៣.៣៧ ដុល្លារអាមេរិក ខណ:ដែលលុយនេះ គឺជាការជួយពីសប្បុរសជនទាំងអស់។ បន្ថែមពីនេះអ្នកនាង ខ្ញុង ក៏បានប្រកាសជាសាធារណៈថា ទឹកប្រាក់ដែលនាងទទួលបានទាំងប៉ុន្មាន ពីសប្បុរសជននោះ គឺបរិច្ចាគចំនួន ៥០ភាគរយ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងចាស់ជរា។ ចំណែក ៥០ភាគរយទៀត ទុកដើម្បីដោះបំណុលគេ និងធ្វើដើមទុក រកស៊ីបន្តទៀត៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ