Connect with us

ជីវិតកម្សាន្ដ

ក្តៅៗ ! ខ្ញុង ប្រកាស​វេរ​លុយ​ត្រឡប់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ទាំងអស់

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ចម្រុង​ចម្រាស់​ជុំវិញ​តារា​កំប្លែង ខ្ញុង ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​ថា​ខ្លួន​ជំ​ពាក់លុយ​គេ​ជិត​៦០​ម៉ឺន​ដុល្លារ​នោះ​ គឺ​រហូតមកដល់​ពេល​នេះ​នៅតែ​ប្រធានបទ​ក្តៅ​នៃ​ការជជែក​វែកញែក​របស់​មហាជន​និង​អ្នកគាំទ្រ​នៅលើ​បណ្តា​យ​សង្គម ​ហ្វេ​ស​ប៊ុ​ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែតុលា ​ឆ្នាំ​២០២១ តារា​កំប្លែង​អ្នកនាង​ខ្ញុង​ក៏បាន​ចេញមុខ​បកស្រាយ​ផងដែរ​នូវ​ការរិះគន់​ដែរ​ថា​ ការ​ទម្លាយ​រឿង​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ​នោះ​គឺជា​ឆាកល្ខោន​រៀបចំ​សម្តែង​និង​គម្រោង​បោកប្រាស់​មហាជន​ដោយ​អ្នកនាង​ខ្ញុង​បញ្ជាក់​ថា ​នាង​គ្មាន​គំនិត​អវិជ្ជមាន​ ឬ​ កុហក​បែបនេះ​ទេ។

​ដោយឡែក​បន្ទាប់ពី​ការ​បកស្រាយ​កាល​ព្រឹក​មិញ​ហើយ​នោះ ​ក៏​ស្រាប់តែ​នៅ​យប់​ថ្ងៃទី​២០​ខែតុលា​ដដែល​នេះ​អ្នកនាង ខ្ញុង បាន​បង្ហោះ​សារ​ថ្មី​មួយទៀត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​ជំរាបសួរ​បងប្អូន​ទាំងអស់គ្នា​នាង​ខ្ញុំ​មានរឿង​៤​។

១.​នាង​ខ្ញុំ​សូម​បាញ់​លុយ​ដែល​បងប្អូន​បាញ់​ចូល​យក​ឱ្យ​នាង​ខ្ញុំ​ត្រឡប់​ទៅ​បងប្អូន​វិញ​ទាំងអស់​សូមបង​ប្អូន​ផ្ញើ វិក្កយបត្រ​ដែល​បាន​បាញ់​ឱ្យ​ខ្ញុំ​ចូលក្នុង​ផេ​ក​នេះ​ខ្ញុំ​នឹង​មើល​ចំនួន​បញ្ជូន​បងប្អូន​វិញ​។​

២.​នាង​ខ្ញុំ​សុំ​ពេល​ពី​ម្ចាស់ផ្ទះ​ក្នុង​ការ​ពន្យារ​ការបង់​រំ​លោះ​ប្រចាំខែ​មួយ​រយៈ​សិន ឬ​បើ​បងប្អូន​ណា​ចង់​ទិញ​នាង​ខ្ញុំ​និង​លក់​ផ្ទះ​ដែល​បាន​បង់​រំលស់​មួយ​រយៈ​កន្លងមកនេះ។

៣.​នាង​ខ្ញុំ​សូម​ប្រកាស​លក់​ឡាន​របស់​ប្ដី​ដើម្បី​យក​លុយ​មក​ធ្វើ​ដើមទុន​ចុងក្រោយ​។

៤.​ខ្ញុំ​សូម​អង្វរ​ម្ចាស់បំណុល​ទាំងអស់​ទុក​ពេល​ឲ្យ​នាង​ខ្ញុំ​រកលុយ​សង​ផង ខ្ញុំ​នឹង​ប្រឹង​រកលុយ​សង​បង​ប្អូន​ទាំងអស់គ្នា​។​ អ្នកនាង ខ្ញុង បាន​បន្ថែមថា ​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​ស្រឡាញ់​អាណិត​នឹង​យល់​អំពី​នាង​ខ្ញុំ​នឹង​ប្ដី​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម