ជីវិតកម្សាន្ដ
តួឯកប្រុស “Hometown Cha-Cha-Cha” ចេញមុខសុំទោសជុំវិញរឿងអាស្រូវដែលឱ្យអតីតមិត្តស្រីរំលូតកូនចោល
តារាសម្តែងប្រុសក្នុងខ្សែភាពយន្ដភាគ “Hometown Cha-Cha-Cha” លោក Kim Seon-ho បានចេញមុខសុំទោសជាផ្លូវការចំពោះអតីតមិត្តស្រី បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានបោកប្រាស់នាងអំឡុងពេលមានទំនាក់ទំនងជាមួយគ្នា និងរឿងជំរុញនាងឱ្យរំលូតកូន កាលពីឆ្នាំ ២០២០។

ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់ហ្វេនៗរបស់លោក Kim Seon-ho ដែលកាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅ មានមនុស្សស្រីម្នាក់ចេញមុខមកបង្ហោះថា “ACTOR K” ( Kim Seon-ho) បានធ្វើឲ្យនាងមានផ្ទៃពោះក្នុងអំឡុងឆ្នាំ ២០២០។ ពេលនោះ ដោយសារ “ACTOR K” រវល់នឹងការងារថត ទើបសម្រេចចិត្តឲ្យនាងទៅរំលូតកូន ព្រោះបើលេចឮព័ត៌មានថាគេមានកូន អាចនឹងធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាព ហើយមុននឹងទៅរំលូត លោកបានសន្យាថា ២ឆ្នាំទៀតនឹងរៀបការជាមួយនាង ប៉ុន្តែចុងក្រោយក៏បោះបង់នាងចោល។

នៅថ្ងៃទី ២០ ខែតុលា នេះ សាមីខ្លួនបានចេញមុខសារភាពថា “ACTOR K” ពិតជាខ្លួនមែន និងបានសុំទោសអ្នកគាំទ្រចំពោះរឿងរ៉ាវបង្ខំឲ្យអតីតសង្សាររំលូតកូន ព្រមទាំងការរត់ចោលមង្គលការ ដោយបានភ្ជាប់មកជាមួយសារសុំអភ័យទោសយ៉ាងវែងជាសារធារណៈផងដែរ។
“នេះគឺ Kim Seon-ho ជាបឋមខ្ញុំសុំទោសអស់ពីចិត្តសម្រាប់ការចេញមកយឺតយ៉ាវ ព្រោះខ្លួនខ្ញុំផ្ទាល់ពេលបានឃើញសារដែលបង្ហោះក្នុងអ៊ីនធឺណេត ខ្ញុំមានអារម្មណ៍ខ្លាចខ្លាំងណាស់។
ខ្ញុំធ្លាប់មានទំនាក់ទំនងនឹងនារីម្នាក់ ដោយមានអារម្មណ៍ល្អចំពោះគ្នា តែក្នុងពេលដែលទាក់ទងគ្នា ខ្ញុំបានធ្វើបាបនាង ដោយសារខ្ញុំភាពគិតខ្លី។ ខ្ញុំពិតជាសង្ឃឹមថា ខ្ញុំអាចជួបនាងម្តងទៀត ដើម្បីពោលពាក្យសុំទោសដ៏ស្មោះទៅកាន់នាង តែពេលនេះ ខ្ញុំមិនទាន់មានឱកាសទេ ខ្ញុំកំពុងរង់ចាំឱកាសនោះ ដើម្បីសុំទោសនាង។
ខ្ញុំក៏ចង់សុំទោសគ្រប់គ្នាដែលទុកចិត្តខ្ញុំ និងផ្តល់កម្លាំងចិត្តដល់ខ្ញុំ ខ្ញុំធ្វើឲ្យគ្រប់គ្នាខកបំណងហើយ ខ្ញុំអាចក្លាយជាតារាសម្តែងល្បីឈ្មោះ ក៏ដោយសារគ្រប់គ្នាលើកស្ទួយ តែខ្ញុំបែរជាភ្លេចនូវការពិតមួយនេះ។
ជាថ្មីម្តងទៀត ខ្ញុំសុំទោសគ្រប់ភាគីដែលទទួលផលប៉ះពាល់ដោយសាររឿងនេះ ខ្ញុំដឹងថាត្រឹមពាក្យសុំទោស វាមិនគ្រប់គ្រាន់ឡើយ តែខ្ញុំនឹងសម្តែងភាពស្មោះសរ ត្រង់ទៅត្រង់មកគ្រប់វិធីដែលខ្ញុំអាចធ្វើបាន សុំទោសបាទ!”

បច្ចុប្បន្ន លោក Kim Seon-ho ត្រូវបានក្រុមហ៊ុន Domino’s Pizza របស់កូរ៉េ ក្រុមហ៊ុន Canon ប្រចាំនៅកូរ៉េ និងប្រេនល្បីៗជាច្រើនទៀតដកហូតតំណែងជាអ្នកតំណាងទាំងអស់ សូម្បីតែកុងត្រាថតរឿងក៏ត្រូវលុបចោលផងដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ចាំងមួយខែប៉ុណ្ណោះ “Squid Game” រកចំណូលបានក្បែរពាន់លានដុល្លារ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច