ជីវិតកម្សាន្ដ
អេន ជី លក់សំលៀកបំពាក់ផ្ទាល់ខ្លួនយកប្រាក់បរិច្ចាគដល់ មន្ទីរពេទ្យ សង្គ្រោះកុមារ២នៅកម្ពុជា
មហាជនផ្ទុះការសរសើរ និងគាំទ្រអតីតតារាចម្រៀងអ្នកនាង អេន ជី ដែលបានសម្រេចបរិច្ចាគថវិកាបានមកពីការលក់សំលៀកបំពាក់មួយទឹកជិត២ពាន់ដុល្លារជួយដល់មន្ទីរពេទ្យសង្គ្រោះកុមារ២ នៅកម្ពុជា។
ទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ ពិសេសគឺការជួយសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ដែលពឹងផ្នែកលើសេវាព្យាបាលរបស់មន្ទីរពេទ្យទាំងពីរនេះ។
មន្ទីរពេទ្យ ចំនួន២ដែលអតីតតារាចម្រៀង អេន ជី បរិច្ចាគថវិការជួយនោះ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ អ្នកនាង អេន ជី បានលើកឡើងថា ទឹកប្រាក់១១១១ដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និង៥៥៥ដុល្លារ សម្រាប់មន្ទីរពេទ្យកុមារអង្គរ។
អ្នកនាង អេន ជី បាននិយាយថា នេះជាទឹកចិត្តបន្តិចបន្តូចពីនាងខ្ញុំ និងក្រុមគ្រួសារដើម្បីចូលរួមរក្សានិរន្តភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផា នឹងមន្ទីរពេទ្យកុមារអង្គររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅរួមតែមួយ គឺក្នុងការជួយសង្គ្រោះកុមារនៅកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់