ជីវិតកម្សាន្ដ
ស្នាដៃភាពយន្តល្បីៗចំនួន២របស់លោកតា ហ្វុយ ស្សូ ធ្លាប់បានប្រកួតនៅលើឆាកអន្តរជាតិ
ភ្នំពេញ ៖ តារាកំប្លែងនិងសម្តែងជើងចាស់ល្បីឈ្មោះលោកតា ហ្វុយហ្សូ ថ្មីៗនេះបានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភនិងជូនពរគាត់ឲ្យឆាប់ជាសះស្បើយ ពីជំងឺ។

ទន្ទឹមគ្នានេះក៏មានការអំពាវនាវដល់សប្បុរសជនមេត្តាចូលរួមឧបត្ថម្ភដើម្បីជួយសង្គ្រោះនិងសម្រាលការលំបាករបស់លោកតា ហ្វុយហ្សូ ផងដែរ។ តួយ៉ាងនៅលើគណនីហ្វេសប៊ុកមួយមានឈ្មោះថា ឆាយ លីណា បានបង្ហោះភ្ជាប់រូបភាពរបស់លោកតាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថាសូមទេវ តាជួយប្រទានពរលោកសាស្ត្រាចារ្យបានធូរស្បើយឆាប់ៗបើអាចសូមបងប្អូនកូនក្មួយជួយតបស្នងគុណបន្តិចម្នាក់ផង….។
ប្រភពបានបន្តថា ស្ទើរពេញ១ជីវិតលោកតា ហ្វុយ ស្សូ បានលះបង់ដើម្បីវប្បធ៌ជាតិខ្មែរ។ខាងក្រោមនេះជាស្នាដៃខ្លះៗរបស់លោក។
*ភាពយន្តទី១, “Still I Strive”គឺជាភាពយន្តឯក សារតែមួយគត់នឹងដំបូងគេបំផុតដែលបានចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសកូរ៉េ ឆុតឆា កសាច់រឿងទាំងមូលលាយជាមួយក្បាច់គុណបុរាណខ្មែរដែលនិយាយអំពីគោលបំណងនឹងការខិត ខំប្រឹងប្រែងបង្កើតសមាគមរបស់តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយស្សូ នឹងជីវប្រវត្តិរបស់កុមារកំព្រាមួយចំនួនដែលស្នាក់នៅក្នុងសមាគម។

*ភាពយន្តទី២,គឺរឿង “អ្នកស្រែ” ដែលជាភាពយន្តខ្មែរដំបូងបង្អស់បានចូលរួមប្រកួតពានរង្វាន់អូស្កា នៅមហោស្រពកានប្រទេសបារាំងអ្នកស្រី ប៉េង ផា ន គឺជាអង្គឯកម្តាយដែលផ្ទៃរឿងទាំងមូលគឺដកស្រង់ចេញពីជីវិតពិតរបស់គ្រួសារអ្នកស្រែមួយនៅមុនសម័យប៉ុលពត១៩៧៥។

បើតាមការបញ្ជាក់ពីអ្នកនាង ស៊ូ វណ្ណថា ដែលត្រូវជាកូនស្រីបង្កើតលោកតា ហ្វុយស្សូ ធ្លាប់បានរៀបរាប់ឲ្យដឹងថាលោកតា ហ្វុយស្សូ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតាំងពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១កន្លងមកម្ល៉េះ។

អ្នកនាងបន្តថា មូលហេតុដែលឪពុក(តារាកំប្លែង ហ្វុយស្សូ)ធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរបែបនេះគឺដោយសារតែលោកមានជំងឺរលាកសួតនិងរលាកតម្រងនោមព្រោះកាលពីប្រមាណជាង១០ឆ្នាំមុនគាត់ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយទើបក្រោយមកក៏ស្រាប់តែកើតជំងឺនេះតែម្តង៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ