Connect with us

ជីវិតកម្សាន្ដ

Han So Hee និយាយពីឈុតស្រើបស្រាលក្នុងរឿង “My Name”

បានផុស

នៅ

តួឯកស្រីក្នុងខ្សែភាពយន្ត “My Name” របស់ក្រុមហ៊ុន Netflix នាង Han So Hee និយាយក្នុងបទសម្ភាសន៍ថា នាងមិនបានដឹងថាមានឈុតស្រើបស្រាលក្នុងការសម្ដែងរបស់នាង ដោយទើបតែដឹងនៅអំឡុងពេលកំពុងថតរឿងប៉ុណ្ណោះ។ 

May be a closeup of 1 person and text that says 'NETFLIX'
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងភាគកូរ៉េខាងត្បូង “My Name” ក្នុងជិតបញ្ចប់បានបង្ហាញពីឈុតរួមភេទរោលរាលរវាងតួឯកទាំងពីរ ខណៈវាជាឈុតដែលបង្ហាញដងខ្លួនអាក្រាតល្វែងលើរបស់ Han So Hee សឹងទាំងស្រុង ហើយការថតបែបនេះក៏ជាលើកដំបូងនៅក្នុងអាជីពរបស់នាង​ផងដែរ។

Spoilers] Han So Hee Only Found Out About The Sex Scene In "My Name" In The  Midst Of Filming » GossipChimp | Trending K-Drama, TV, Gaming News

​តួឯកស្រី Han So Hee បានផ្ដល់បទសម្ភាសន៍ថា​ “ខ្ញុំទើបតែដឹងពីឈុត​សិច អំឡុងពេលថតរឿងប៉ុណ្ណោះ។ ​ឈុតនេះ ធ្វើឱ្យតួស្រី (Jiwoo) មានអារម្មណ៍ថាខ្លួនជាមនុស្សមានតម្លៃម្នាក់ ដោយសារស្នេហារបស់តួប្រុស។ ក្ដីស្រឡាញ់គឺជាឧបករណ៍មួយដែលបានប្រែក្លាយនាង​ និងធ្វើឱ្យនាងចង់រស់នៅដូចមនុស្សទូទៅ​។ ដូច្នេះ ខ្ញុំមិនគិតថា ឈុតឆាកបែបនេះធ្វើឱ្យតម្លៃរបស់នាងធ្លាក់ចុះនោះទេ​។”

Han So Hee, Park Hee Soon, Ahn Bo Hyun to star in Netflix revenge drama My  Name releasing on October 15; poster unveiled : Bollywood News - Bollywood  Hungama - News WWC

​ទោះបីមិនបានដឹងឈុតជាមុនក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ ២៦ឆ្នាំរូបនេះ សម្ដែងបានល្អខ្លាំង និងបានទទួលការកោតសរសើរខ្លាំងចំពោះការយកចិត្តទុកដាក់​ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ​ ជាពិសេសឈុតឆាករោលរាលដែលនាងមិនធ្លាប់សម្ដែងសោះ។

Han So Hee Is A Fierce Fighter In Search Of The Truth In Upcoming Thriller  Drama | Soompi

យ៉ាងណាមិញ អ្នកដឹកនាំរឿង លោក​ Kim Jin Min ក៏ដូចជាអ្នកនិពន្ធលោក Kim Ba Da  អាចប្រឈមមុខនឹងការរិះគន់ ដោយសារមិនបាននិយាយប្រាប់តួ ពេលចុះកុងត្រា។

មកទល់ពេលនេះ រឿង​ “My Name” ឈរនៅលំដាប់លេខ ៤​ ក្នុងតារាងអ្នកទស្សនាច្រើនជាងគេទូទាំងពិភពលោករបស់ក្រុមហ៊ុន​ Netflix​៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយសាមីខ្លួនចេញមុខសុំទោស អតីតមិត្តស្រី Kim Seon Ho ថាគ្រប់យ៉ាងជារឿងយល់ច្រឡំ

ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត ​មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម