ជីវិតកម្សាន្ដ
CL ចូលទ្រនំថ្មី ជាមួយតារាល្បីៗដូចជា Dua Lipa
តាមរបាយការណ៍មួយបានបញ្ជាក់ថា តារាចម្រៀងស្រីកូរ៉េខាងត្បូង CL បានចុះកុងត្រាជាមួយទីភ្នាក់ងារគ្រប់គ្រងថ្មី របស់នាង នៅថ្ងៃទី ២១ ខែតុលា ម្សិលមិញ (ម៉ោងក្នុងស្រុក) ។ ការប្រកាសជាផ្លូវការថានេះ គឺបញ្ជាក់ថា CL បានចុះហត្ថលេខាជាមួយ TaP Music សម្រាប់ការគ្រប់គ្រងការផ្សព្វផ្សាយទូទាំងពិភពលោករបស់នាង។

លោក Wendy Ong ដែលជាសហប្រធានសកលរបស់ TaP Music បានកត់សម្គាល់ថា “CL គឺជាកំពូលតារាដ៏គួរឲ្យទាក់ទាញបំផុតមួយរបស់ពិភពលោក ជាមួយនឹងផ្នែកការងារចម្រុះ ដែលធ្វើឲ្យយើងទាំងអស់គ្នាចង់បានកាន់តែច្រើន និងមានស្មារតីឯករាជ្យយ៉ាងខ្លាំងក្លា ដែលសក្ដិសមនឹងខ្លួនយើង។ ខ្ញុំពិតជាមានមោទនភាពណាស់ ហើយមានកិត្តិយសក្នុងការស្វាគមន៍ CL មកកាន់តន្ត្រី TaP យើងទន្ទឹងរង់ចាំជួយនាង ពង្រីកអ្នកគាំទ្រទូទាំងពិភពលោករបស់នាងផងដែរ។
ទន្ទឹមនឹងនោះ CL បានបញ្ចេញមតិថា “ខ្ញុំ និងក្រុមរបស់ខ្ញុំ Very Cherry និងរំភើបចិត្តដែលបានចាប់ដៃគូជាមួយ TaP ។ ខ្ញុំពិតជារំភើបក្នុងការចែករំលែកគំនិតជាមួយ Wendy Ong ហើយទន្ទឹងរង់ចាំការជំរុញព្រំដែនជាមួយគ្នា” ។

គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះតារារបស់ TaP Music បច្ចុប្បន្នរួមមានសិល្បករល្បីៗដូចជា Dua Lipa, Lana Del Rey, Ellie Goul ding, Hailee Steinfeld និងតារាច្រើនទៀត។


កាលពីដើមសប្តាហ៍នេះ CL បានចេញអាល់ប៊ុមពេញប្រវែងដំបូងរបស់នាង ដែលទន្ទឹងរង់ចាំជាយូរមកហើយ “ALPHA” និងបទដែលមានចំណងជើងថា “Tie a Cherry” ។
ទស្សនាវីដេអូចម្រៀងថ្មីនៅទីនេះ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖“ SPICY” បទចម្រៀងថ្មី CL ឈរនៅលើចំណាត់ថ្នាក់កំពូលរបស់ iTunes នៅក្នុងប្រទេស កម្ពុជា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ