ជីវិតកម្សាន្ដ
ក្រុមទេពបទុមវង្សពិណពាទ្យ៖ មានអារម្មណ៍ដូចបាត់បង់អស់ព្រលឹងពីក្នុងកាយ ពេលដែលបានឮប្រជាជនកម្ពុជាមួយចំនួន នៅតែហៅភ្លេងពិណពាទ្យថា ជាភ្លេងសៀម
បង្កើតឡើងកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ រហូត មកដល់ពេលសព្វថ្ងៃនេះ ជាលើកដំបូងគឺយើងមានកូនសិស្សត្រឹមតែ ៩ នាក់ប៉ុណ្ណោះ តែបច្ចុប្បន្នភាពនៃវង់ភ្លេងសក្ការមួយនេះមានសមាជិករហូតដល់ទៅជាង២០នាក់រួមទាំងគ្រូ ហើយភាគច្រើននៃសិស្ស គឺជាកុមារកំព្រា និងកុមារទីទាល់ក្រខ្វះទីពឹង។ នេះបើតាមប្រសាសន៍លោក កែវ ប្រសិទ្ធី គ្រូបង្រៀនក្រុមវង់ភ្លេងទេពបទុមវង្ស។ ស្ថាបនិកចម្បងនៃទេពបទុមវង្ស ពិណពាទ្យនេះ គឺភិក្ខុ ប៉ាន់ ឈុន ព្រះមេកុដិលេខ២២ នៃវត្តបទុមវតីរាជវរារាម ក្រោមការជួយជ្រោមជ្រែងពីសម្តេច នន្ទ ង៉ែត សម្តេចពុទ្ធជ័យមុនី ព្រះចរណៈវិជ្ជា និងព្រះមន្ត្រីសង្ឃគ្រប់ព្រះក្នុងវត្តបទុមវតីផងដែរ។
លោកគ្រូ កែវ ប្រសិទ្ធី បានបន្តទៀតថា៖ ចំពោះកូនសិស្សទាំងអស់នៃវង់តន្ត្រីបុរាណយើងខ្ញុំ គឺជាក្រុមក្មេងវត្តដែលមកពីកន្លែងផ្សេងៗ អ្នកខ្លះជាក្មេងកំព្រា អ្នកខ្លះអត់មានម្តាយ អ្នកខ្លះអត់ឪពុក ទីទាល់ក្រ ម្តាយទៅធ្វើការនៅថៃ ឬតាមព្រំដែននៃប្រទេសកម្ពុជាយើង ដូច្នេះពួកគាត់ មិនបានចូលសិក្សានៅសាលាវិចិត្រសិល្បៈណាមួយទេ។ យ៉ាងណាមិញ ក្រោមការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ ពួកគាត់អាចប្រើប្រាស់ជំនាញមួយនេះបានយ៉ាងល្អ រហូតដល់ពេលថ្មីៗនេះទៀត យើងបានអភិវឌ្ឍខ្លួនចូលរួមប្រគំភ្លេងរបាំជួយដល់សាលារបាំ នរោត្តម បុប្ផាទេវី ទៀតផង។
ក្នុងនាមជាសិល្បករដែលជ្រកក្រោមម្លប់វិស័យវប្បធម៌ សិល្បៈបុរាណដែលកំពុងបម្រើលើកស្ទួយ និងការពារទម្រង់ វង់ភ្លេងពិណពាទ្យ ក្រុមទេពបទុមវង្សពិណពាទ្យ ជួបនូវឧបសគ្គជាច្រើន រួមមាន សម្ពាធផ្លូវចិត្តពីទុទិដ្ឋិបុគ្គលមួយចំនួន ដែលមិនគិតប្រយោជន៍រួមជាធំ ហើយរកគ្រប់មធ្យោបាយដើម្បីបង្អាក់ ឬទប់ស្កាត់ការសម្តែង ឬថតផ្សព្វផ្សាយវង់ភ្លេងពិណពាទ្យខ្មែរ ។ ទីពីរ ខ្វះការលើកទឹកចិត្ត និងឲ្យតម្លៃដល់សិល្បករបែបបុរាណពិសេសក្រុមពិណពាទ្យក្នុងពិធីកម្មផ្សេងៗ បើប្រៀបជាមួយអ្នកសម័យ និងបញ្ហាទី៣ គឺខ្វះថវិកាទ្រទ្រង់គ្រប់បែបយ៉ាង សំលៀកបំពាក់ ឧបករណ៍ភ្លេង និងថវិកាលើទWកចិត្តដល់គ្រូ គ្រប់យ៉ាងគឺតន្ត្រីករបុរាណ ពិសេសពិណពាទ្យនេះគឺត្រូវប្រឹងប្រែងដោះស្រាយដោយខ្លួនឯងដែលជាហេតុពិបាកក្នុងការអភិវឌ្ឍខ្លួន ឲ្យសមរម្យទៅនិងតម្លៃនៃមរតកដូនតាមួយនេះ។
ក្នុងពេលសម្ភាសចំណាប់អារម្មណ៍ ក្នុងនាមជាតន្ត្រីករបុរាណផ្នែកពិណពាទ្យនេះ ពិតជាមានអារម្មណ៍ដូចបាត់បង់អស់ព្រលឹងពីក្នុងកាយពេលដែលបានឮប្រជាជនកម្ពុជាមួយចំនួននៅតែហៅភ្លេងពិណពាទ្យថាជាភ្លេងសៀម ហើយស្ទើរតែមិនអាចទប់ទឹកភ្នែកបានទេព្រោះតែក្នុងចិត្តបៀមនូវទុក្ខព្រួយសោកស្តាយ ព្រោះពីសម័យកាលមួយទៅសម័យកាលមួយខ្មែរ គឺជាអ្នកសាងគ្រឹះវប្បធម៌ដ៏ត្រចះត្រចង់នេះ តែជាអកុសលខ្មែរយើងមិនដែលបានសុខព្រោះតែបច្ចាមិត្ត រហូតដស់សម័យ ប៉ុល ពត ដែលអាចកំណត់បានថាជាឆ្នាំសូន្យ នៃវប្បធម៌យើង ទើបយើងពិបាកស្រោចស្រង់រហូតដល់សព្វថ្ងៃ។ ម្យ៉ាងទៀត ព្រោះតែទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយ និងតិចណូឡូជី កូនខ្មែរមួយចំនួនវង្វេងតាមវប្បធម៌បរទេស ដែលហូរចូលមកគ្មានទិសដៅ ហើយពួកគាត់ទាំងនោះប្រឹងបំពុលសង្គម និងមិនខ្វល់ពីប្រពៃណី ឬវប្បធម៌ជាតិឡើយ ដែលទាំងនេះគឺធ្វើឲ្យអាម៉ាស់បំផុតដែលខ្មែរលើកវប្បធម៌ឲ្យគេដោយមិនដឹងខ្លួន។
សូមបញ្ជាក់ផងដែរថា ក្រុមទេពបទុមវង្សពិណពាទ្យ គឺជាសមាសភាពបេក្ខជនដែលបានប្រឡងជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈានមកកាន់វគ្គជម្រុះចុងក្រោយ នៃកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមវិញ្ញាសា “សិល្បៈបុរាណចម្រុះ”។ ក្នុងអំឡុងពេលប្រកួត តំណាងក្រុមទេពបទុមវង្សបានអះអាងថា បញ្ហាកូវីដ១៩ បច្ចេកទេសផលិតវីដេអូ រយៈពេលហាត់សមខ្លី កត្តាចំណាយផ្សេងៗ សុទ្ធតែជាផលលំបាក។ ជាចុងក្រោយ យើងខ្ញុំក៏សូមឱកាសផ្តាំផ្ញើទៅកុលបុត្រកុលធីតាខ្មែរទាំងអស់ ពិសេសបងប្អូនដែលស្រឡាញសិល្បៈបុរាណខ្មែរគ្រប់ទម្រង់សូមមេត្តាប្រឹងប្រែងឡើងហើយកុំអស់សង្ឃឹម ត្រូវតស៊ូ ប្រឹងរៀនសូត្រ និងសាមគ្គីគ្នាឡើង ទើបយើងបានជោគជ័យ ហើយពេលនេះសន្តិភាពកំពុងនាំត្រឡប់មកវិញនូវព្រលឹងដូនតាយើងគ្រប់ទម្រង់ដើម្បី លម្អជាតិខ្មែរអោយកាន់តែអស្ចារ្យ រុងរឿង ដូចសម័យមហានគរ ឲ្យសមនិងពាក្យថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/ក្រុម_ទេពបទុមវង្សពិណពាទ្យ_រាជធានីភ្នំពេញ-1-1024x724.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-22_11-08-41-1024x682.jpg)
ការបោះឆ្នោតពីបងប្អូន សាធារណជននឹងរួមចំណែកដល់ទៅ៤០ភាគរយនៃពិន្ទុសរុប និងជួយជ្រោមជ្រែងឲ្យក្រុមនីមួយៗមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះ បើសិនជាពុកម៉ែ បងប្អូន ដែលពេញចិត្តនូវក្រុមទេពបទុមវង្សពិណពាទ្យ សូមមេត្តាកុំភ្លេចជួយបោះឆ្នោតក្រុមនេះ តាមរយៈការចុចរូបមេដៃ (like) សើច(haha) វ៉ាវ (wow) បេះដូង (heart) លើកលែងតែរូបក្រៀមក្រំ (sad) និងរូបខឹង (angry) នៅលើវីដេអូបង្ហាញសម្ដែង ដែលបង្ហោះលើផេកហ្វេសប៊ុកជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១។
តំណភ្ជាប់ទៅកាន់វីដេអូ៖
https://web.facebook.com/uyfc.svay.rieng/videos/2189436651199273
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?