ជីវិតកម្សាន្ដ
តើ ខ្ញុង បានផ្តាច់ខ្លួនចេញពីក្រុមកំប្លែងរបស់CTN ទេមុនពេលផ្ទុះរឿងបំណុលវ័ន្តក?
គេចាំបានថា តារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាលពីកន្លងទៅធ្លាប់បានប្រកាសគម្រោងឈប់ពីសិស្ប:ម្តងរួចមកហើយ។ ប៉ុន្តែក្រោយមានសួរនាំពីមហាជនកាលនោះនាងក៏បានបញ្ជាក់វិញថា ខ្លួនឈប់តែពីទូរទស្សន៍CTNប៉ុណ្ណោះ។
នាងថា ការលាឈប់ពីCTNដោយសាតែរវល់ការងារផ្ទាល់ខ្លួន និងមើលថែកូនទើបមានការរអៀសខ្លួនរឿងបើកប្រាក់ខែ ព្រោះតែខ្លួនមិនបានធ្វើការងារពេញលេញឲ្យខាងទូរទស្សន៍ CTNទើបក៏សម្រេចចិត្តសុំឈប់តែម្តង។ ប៉ុន្តែយ៉ាងណាមិញទន្ទឹមគ្នានឹងផ្ទុះការផ្ទុះរឿងបំណុលវ័ន្តកកក្រើនសង្គមខ្មែរក៏ស្រាប់តែមានសំនួរដែរថា តើបច្ចុប្បន្ន ខ្ញុង នៅតែជាតារាកំប្លែងក្នុងក្រុមរបស់CTN ឬឈប់ហើយ?។
ទោះបីមានសំនួរបែបនេះតែនៅមិនទាន់មានចម្លើយពីសាមីខ្លួនអ្នកនាង ខ្ញុង ទេ ព្រោះបច្ចុប្បន្ននាងកំពុងតែពិបាកចិត្តរឿងដោះបំណុល និងការរិះគន់របស់មហាជនជុំវិញរឿងដែរថា នាងរៀបចំឆាកល្ខោនបោកចិត្តអ្នកគាំទ្ររឿងបំណុលជាងកន្លះលានដុល្លារ។
ជុំវិញនឹងបញ្ហាដែលសួរថា ខ្ញុង បានឈប់ពីក្រុមកំប្លែងCTNហើយឬនៅ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ បានទាក់ទងតាមទូរស័ព្ទទៅលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដោយលោកបញ្ជាក់ថា ខ្ញុង មិនទាន់ឈប់ពីកំប្លែងទេ។
លោកតា វ៉ិចទ័រ បានបន្តថា កន្លងមក ខ្ញុង ធ្លាប់ប្រកាសឈប់ ប៉ុន្តែដោយមើលឃើញពីអនុស្សាវរីយ៍និងទេពកោសល្យការងាររបស់គាត់កាលនោះលោកក៏បាននិយាយសម្របសម្រួលឲ្យ ខ្ញុង បន្តការងារវិញ។ ជាលទ្ធផល ខ្ញុង ក៏បានមកធ្វើការងាររួមក្រុមវិញ(កំប្លែង)ជាធម្មតា។ លោកបន្ថែមថា បន្ទាប់ពីកើតរឿងរ៉ាវនេះមិនទាន់ដឹងថា ការសម្រេច តើ ខ្ញុង នៅបន្តឬយ៉ាងណាទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់