ជីវិតកម្សាន្ដ
ក្រុមយុវជនល្ខោនខោលកម្ពុជា៖ ភាគច្រើននៃពួកយើងគឺមានបញ្ហាជីវភាព ប៉ុន្តែជាទឹកចិត្តដែលស្រឡាញ់ពេលខ្លះយើងមកធ្វើការរួមគ្នា ទាំងទៅផ្ទះវិញដៃទទេក៏មាន
ក្នុងនាមជាសិល្បករជ្រោកក្រោមម្លប់វិស័យវប្បធម៌ ដែលកំពុងបម្រើ ការពារ និងលើកស្ទួយ សិល្បៈបុរាណ ក្រោមទម្រង់ល្ខោនខោល បញ្ហាដែលយើងខ្ញុំជួបប្រទ គឺបញ្ហាសេដ្ឋកិច្ច។ ភាគច្រើននៃពួកយើង គឺមានបញ្ហាជីវភាពជាពិសេស គឺក្នុងបរិបទកូវីដនេះ ដោយការងារពួកយើងពឹងលើការសម្តែង ប៉ុន្តែជាទឹកចិត្តដែលស្រឡាញ់ពេលខ្លះយើងមកធ្វើការរួមគ្នា ចំណាយពេលវេលា ទាំងទៅផ្ទះវិញដៃទទេក៏មាន។ នេះបើតាមការលើកឡើងរបស់ លោក ខុន ច័ន្ទសិទ្ធិការ្យ ស្ថាបនិកនៃក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ។
បង្កើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមយុវជនល្ខោនខោលកម្ពុជាមានសមាជិកដំបូងត្រឹមតែ៨នាក់ប៉ុណ្ណោះ។ រយៈពេលជាង ៥ឆ្នាំមកនេះ ក្រុមបានសម្តែង ក្នុងកម្មវិធីបុណ្យចូលឆ្នាំ ព្រឹត្តិការណ៍សិល្បៈ ព្រឹត្តិការណ៍បាល់ទាត់ជាតិ និងកម្មវិធីផ្សេងៗជាច្រើនទៀត។
យុវជនល្ខោនខោលកម្ពុជា គឺជាក្រុមសិល្បករល្ខោនខោល ដែលមានបទពិសោធន៍ស្រាប់ក្នុងការសម្តែង ខ្លះជាសិស្ស និងខ្លះទៀតជាគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈ និងខ្លះទៀតជាសិល្បករឯករាជ្យ។ ក្នុងការរួមដំណើរតាំងពីដំបូងនោះ គឺមានលោកគ្រូសាស្ត្រាចារ្យ ទិត សែន ដែលជាគ្រូផ្នែកល្ខោនខោល ប៉ុន្តែឥឡូវលោកគ្រូបានទទួលមរណភាពបាត់ទៅហើយ។
ក្នុងបុព្វហេតុជំរុញឲ្យប្រជាជនយើង ជាពិសេសស្រទាប់យុវវ័យនាសម័យថ្មីនេះ ចូលរួមថែរក្សា ការពារសិល្បៈល្ខោនខោល លោក ខុន ច័ន្ទសិទ្ធិការ្យបានបន្តទៀតថា៖ យើងត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចទៅរួច ជំរុញធ្វើយ៉ាងណាឲ្យមនុស្សបានឃើញញឹកញាប់ បង្កើតមាតិកាទាក់ទងនិងសិល្បៈវប្បធម៌ឲ្យបានច្រើននៅលើបណ្តាញសង្គម បណ្តុះស្មារតីចាប់ពីកុមារតូចៗដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតឲ្យបានច្រើន។
ការចូលរួមថែរក្សាសិល្បៈល្ខោនខោល ឬសិល្បៈបុរាណផ្សេងៗ មិនតម្រូវឲ្យយើងត្រូវតែចូលរៀនជំនាញសិល្បៈបុរាណនោះទេ មានវិធីច្រើនក្នុងការចូលរួម ដូចជាការចែករំលែកព័ត៌មានសិល្បៈ ទៅទស្សនាផ្ទាល់នៅរាល់ការសម្តែង លើកទឹកចិត្តក្រុមសិល្បករតាមរយៈការបញ្ចេញមតិក្នុងបណ្តាញសង្គម ការចូលរួមឧបត្ថម្ភគាំទ្រមកលើក្រុមសិល្បៈដែលបានខិតខំដុតដៃដុតជើងធ្វើការផ្សព្វផ្សាយជាប្រយោជន៍ដល់សង្គម និងនៅមានមធ្យោបាយជាច្រើនផ្សេងទៀត។
គួររំឭកផងដែរថា បច្ចុប្បន្ន ក្រុមយុវជនល្ខោនខោលកម្ពុជាគឺជាបេក្ខជនប្រកួតក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ” ដែលមានសមត្ថភាពឆ្នើមក្នុងការឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ។ នៅពេលសួរដល់ចំណាប់អារម្មណ៍ សម្រាប់យុវជនល្ខោនខោលកម្ពុជា ដែលបានឈានមកដល់វគ្គនេះ គឺមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះការចូលរួមប្រកួតដំបូង ពួកគាត់មិនសង្ឃឹមថានឹងបានឆ្លងមកដល់វគ្គនេះនោះទេ គឺគ្រាន់តែចូលរួមដើម្បីជាចលករឲ្យកម្មវិធីមានភាពគគ្រឹកគគ្រេងតែប៉ុណ្ណោះ។
ជាចុងក្រោយ តំណាងក្រុមយុវជនល្ខោនខោលកម្ពុជា បានផ្តាំទៅបងប្អូនទស្សនិកជន និងយុវជននាសម័យថ្មីនេះថា ពិតណាស់យើងរស់ក្នុងសម័យបច្ចេកវិទ្យាទំនើប យើងត្រូវដើរឲ្យទាន់គេ ប៉ុន្តែយើងត្រូវមានភាពជាខ្មែរ និងជួយផ្សាយនូវអ្វីដែលជាខ្មែរគ្រប់រូបភាពតាមដែលអាចទៅរួច ព្រោះថាសិល្បៈវប្បធម៌ គឺជាដួងព្រលឹងជាតិ ដូច្នេះយើងត្រូវរួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កើងនៃវប្បធម៌យើង។
ក្នុងវគ្គជម្រុះចុងក្រោយនៃកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ការបោះឆ្នោតពីបងប្អូន សាធារណជននឹងរួមចំណែកដល់ទៅ៤០ភាគរយនៃពិន្ទុសរុប និងជួយជ្រោមជ្រែងឲ្យក្រុមនីមួយៗមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះ បើសិនជាពុកម៉ែ បងប្អូន ដែលពេញចិត្តនូវក្រុមយុវជនល្ខោនខោលកម្ពុជា សូមមេត្តាកុំភ្លេចជួយបោះឆ្នោតក្រុមនេះ តាមរយៈការចុចរូបមេដៃ (like) សើច(haha) វ៉ាវ (wow) បេះដូង (heart) លើកលែងតែរូបក្រៀមក្រំ (sad) និងរូបខឹង (angry) នៅលើវីដេអូបង្ហាញសម្ដែង ដែលបង្ហោះលើផេកហ្វេសប៊ុកជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។
តំណភ្ជាប់ទៅកាន់វីដេអូ៖
https://web.facebook.com/uyfc.svay.rieng/videos/382546513573563
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ