ជីវិតកម្សាន្ដ
ហូលីវូដរន្ធត់ការបាត់បង់អ្នកជំនាញថតវីដេអូ Halyna ដោយឧបទ្ទវហេតុមិនគួរកើត
ក្រុមហូលីវូដមានទុក្ខក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកជំនាញថតភាពយន្ត អ្នកស្រី Halyna Hutchins កាលពីថ្ងៃសុក្រ ទី២២ ខែតុលា បន្ទាប់ពីអ្នកស្រីត្រូវបានបាញ់ស្លាប់ដោយឧបទ្ទហេតុដោយតារាសម្តែង Alec Baldwin នៅពេលកំពុងត្រៀមចំថត។
អ្នកថតវីដេអូអាយុ៤២ឆ្នាំបានកំពុងធ្វើការជាអ្នកដឹកនាំថតរឿង Rust ស្រាប់តែត្រូវបានបាញ់ស្លាប់នៅពេលតារាសម្តែង Baldwin បានប្រើកាំភ្លើងដែលប្រើសម្រាប់ថត ប៉ុន្តែមិនដឹងហេតុអ្វីបានជាមានគ្រាប់ពិត។
ក្រុមការងារ និងមិត្តភក្តិបានអង្វរពិភពលោកឲ្យផ្តោតលើនាង Hutchins និងទេពកោសលដ៏អស្ចារ្យរបស់នាង ខណៈឧស្សាហកម្មភាពយន្តបានកំពុងជជែកវែកញែកពីការប្រើប្រាស់កាំភ្លើងយ៉ាងដូចម្តេចរបស់តារាសម្តែង Baldwin ដែលបណ្តាលឲ្យកើតមានឧបទ្ទវហេតុបែបនេះ។
ជាមិត្តភក្តិ និងជាអ្នកថតភាពយន្តជាមួយគ្នា Andriy Semenyuk បាននិយាយថា ៖«ពី Alec Baldwin ព័ត៌មានទាំងអស់កំពុងនិយាយពីបញ្ហានេះ។ ខ្ញុំពិតជាចង់ផ្តោតលើការចងចាំចំពោះមនុស្សមានទេពកោសល្យមិនគួរឲ្យជឿ។ គំនិតច្នៃប្រឌិតដែលគាត់បានកំពុងនាំមកកាន់ឧស្សាហកម្មនេះ»។
«នោះជាអ្វីដែលនាងមានពិតប្រាកដ ហើយយើងមិននិយាយដល់អត្តចរឹត ឬភាពជាម្តាយដ៏អស្ចារ្យនោះទេ គ្រាន់តែចង់ចាំនូវអ្វីដែលនាងបានធ្វើ សម្រាប់ទេពកោសល្យ សម្រាប់ស្នាដៃ»។
កើតនៅប្រទេសអ៊ុយក្រែន អាជីពថតវីដេអូរបស់ Hutchins នៅទីក្រុងឡូស អេនជឺឡេស ថតវីដេអូហូលីវូដចំនួន៣២រឿងក្នុងនោះមានដូចជាភាពយន្តរឿង Archenemy ដែលសម្តែងដោយ Joe Manganiello។
តារាភាពយន្តហូលីវីដ Joe Manganiello បាននិយាយថា ៖«ខ្ញុំពិតជារន្ធត់ចិត្តណាស់។ ខ្ញុំមានសំណាងដែលមាន Halyna Hutchins សម្រាប់ខ្សែភាពយន្ត Archenemy ដែលខ្ញុំសម្តែង។ គាត់ជាបុគ្គលមានទេពកោសល្យដ៏អស្ចារ្យ។ ខ្ញុំមិនអាចជឿទេថា រឿងនេះបានកើតឡើងថ្ងៃនេះ និងអាយុ កាំភ្លើងត្រៀមទុកសម្តែងអាចសម្លាប់សមាជិកក្រុមការងារ? វារន្ធត់យ៉ាងណា! សូមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់នាង»។
យោងតាមវេបសាយរបស់នាងបង្ហាញថា Hutchins បានធំដឹងក្តីនៅមូលដ្ឋានយោធាស៊ូវៀតនៅតំបន់អាក់ទិក។ នាងបានចាប់ផ្តើមការងារជាអ្នកសារព័ត៌មានស៊ើបអង្កេតម្នាក់មុនពេលផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សានៅវិទ្យាស្ថានភាពយន្តអាមេរិក ហើយក៏បានចូលទៅក្នុងពិភពថតភាពយន្តអាជីពដែលភាគច្រើនសំបូរបុរស។ កាលពីឆ្នាំ២០១៩ នាងត្រូវបានដាក់ឈ្មោះជាតារាកំពុងរះដោយទស្សនាវដ្តីថតភាពយន្តអាមេរិក។
ទីភ្នាក់ងារ Innovative Artists របស់នាងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«Halyna Hutchins គឺជាកាំរស្មីនៃពន្លឺ។ នាងតែងតែញញឹម តែងតែមានក្តីសង្ឃឹម។ នាងបានធ្វើការសម្រេចចិត្តលឿនលើការងារថតរូបរបស់នាងនៅពេលជួបឧបសគ្គ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះនាងសម្រេចបានលទ្ធផលច្រើនណាស់»។
«ទេពកោសល្យរបស់នាងមិនចេះរីងស្ងួត លើសពីសេចក្តីស្រឡាញ់ដែលនាងមានចំពោះគ្រួសារ។ អ្នកនៅតាមគន្លងរបស់នាងដឹងពីអ្វីដែលនឹងសម្រេចបាន ជាអ្នកដឹកនាំថតលេចធ្លោដែលជាកម្លាំងសំខាន់មិនអាចខ្វះបាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច