Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ឱក សុគន្ធកញ្ញា ធ្វើឱ្យអ្នកគាំទ្រខ្មែរមានមោទកភាព នៅលើឆាកអន្តរជាតិ

បានផុស

នៅ

នៅ​ថ្ងៃទី​២២ ​ខែតុលា ​ឆ្នាំ​២០២១នេះ ​ការប្រគុំតន្ត្រី​ «Mekong-Korea Friendship Concert» ​បានប្រព្រឹត្តធ្វើឡើងតាមរយៈអនឡាញ​ ដែលវាជាកម្មវិធី​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​កូរ៉េ​ និង​ប្រ​ទេស​ចំនួន​៥​ទៀត​មានដូចជា កម្ពុជា,​ ថៃ, វៀតណាម​, ​ឡាវ និងប្រទេស​មី​យ៉ាន់​ម៉ា។

May be a closeup of 1 person and standing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ តារាចម្រៀងលំដាប់កំពូលប្រចាំប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាស្រីខ្មែរតែម្នាក់គត់តំណាងឱ្យកម្ពុជា ដែលបានបង្ហាញវត្តមានក្នុង​ការប្រគំ​តន្ត្រី «Mekong-Korea Friendship Concert» កាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ។

May be an image of 1 person

យប់មិញនេះ ឱក សុគន្ធកញ្ញា បានធ្វើធ្វើឲ្យមហាជន និងអ្នកគាំទ្រកម្ពុជា រំភើប និងពេញចិត្តយ៉ាងខ្លាំង ដែលអ្នកនាងបានលើកយកការសម្ដែងរបាំ “បួងសួងព្រាហ្មណ៍” ដែលជាទម្រង់ របាំព្រះរាជទ្រព្យ មកធ្វើការសម្ដែង​ អមជាមួយនឹងការបកស្រាយបទចម្រៀង «រស់ជាខ្លួនឯង»។

តាមរយៈការផ្សាយផ្ទាល់លើ YouTube របស់ 1thek វត្តមានរបស់តារាចម្រៀងតំណាងឱ្យប្រទេសកម្ពុជារូបនេះ ពិតជាធ្វើឱ្យទស្សនិកជនខ្មែរមានមោទកភាពជាទីបំផុត។ ​អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមលើកយកបទចម្រៀងដែលពោរពេញដោយអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវវប្បធម៌ អរិយធម៌ខ្មែរ ដ៏អស្ចារ្យរបស់ខ្មែរ នៅលើឆាកអន្តរជាតិទៀតផង៕

អត្ថបទ៖ សន្យា​

ចុចអាន៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តំណាងឱ្យកម្ពុជា ត្រៀមទៅចូលរួមកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ

ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម