ជីវិតកម្សាន្ដ
ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ លើកទឹកចិត្តឲ្យអ្នកសិល្បៈយោគយល់អធ្យាស្រ័យគ្នារាប់អានគ្នា
លោក រិន កវី ដែលជាស្ថាបនិកនៃក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ក្រុមរបស់ខ្ញុំ បង្កើតតាំងពីឆ្នាំ២០១៥ ហើយតាំងពីកកើតក្រុមរហូតដល់សព្វថ្ងៃ គឺខ្ញុំជាអ្នកបង្ហាត់បង្រៀនតែម្នាក់ឯង តែខ្ញុំមានស្គាល់លោកគ្រូនៅខាងភ្នំពេញខ្លះ និងខាងសៀមរាបបានសុំរៀនពីតិចនិកខ្លះៗតាម(Facebook ) ក្នុងនោះមាន លោកគ្រូ កិ ស្រុកពួក(តិចនិកស្រឡៃ)លោកគ្រូ កែវ ប្រសិទ្ធី(ខាងឯកសារ និងតុងសំឡេង) លោកគ្រូ កែវ សុន្ទនកវី (បច្ចេកទេសរបៀបគោះរនាត និងទ្រឹស្ដីខ្លះៗពីភ្លេង) លោកគ្រូ កែវ ដូលីវណ្ណ (តិចនិកដង្ហើម ឧបករណ៍ផ្លុំ)។
ភ្លេងពិណពាទ្យ ដែលត្រូវបានមនុស្សមួយភាគតូចហៅថាភ្លេងសៀមវិញ តំណាងក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ក៏បានបន្តទៀតថា៖ នេះជាអ្វីដែលខ្ញុំតែងឮព្រោះថា ខេត្ដខ្ញុំជាប់ថៃផង ខ្ញុំសែនស្រណោះវង់ភ្លេងពិណពាទ្យយើងណាស់ តែខ្ញុំតែងពន្យល់ដោយសុជីវធម៌ ដល់ពួកគាត់ ហើយដោយសារតែឮពាក្យនេះ បានជាខ្ញុំខំប្រឹងបង្រៀន បង្កើតជាក្រុមភ្លេងពិណពាទ្យឡើង ដើម្បីឲ្យក្មេងៗ ពិសេសយុវជនក្នុងខេត្ដបានស្គាល់ ហើយជួយខ្ញុំលុបបំបាត់ឈ្មោះ ថាភ្លេងសៀមនេះចេញ ព្រោះណាមួយជាប់ព្រំដែនថៃផង។

យើងដឹងហើយថា ភាគច្រើននៃទស្សនីយភាពរបាំ ពិធីបុណ្យទាន ឬមហោស្រពផ្សេងៗ សុទ្ធតែត្រូវការវង់ភ្លេងពិណពាទ្យ។ សម្រាប់ចំណាប់អារម្មណ៍លោក រិន កវី ផ្ទាល់ ជឿជាក់ថាវានឹងបាត់បង់ទេព្រោះជាភ្លេងរបស់ខ្មែរ កូនខ្មែរយើងនៅតែមាននិស្ស័យនឹងភ្លេងនេះ ហើយឈាមជ័រខ្មែរយើង គឺមានការស្រឡាញ់ជាតំណពូជ។
បច្ចុប្បន្ន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនប្រកួតនៅក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលមានសមត្ថភាពឆ្នើម ឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ។ ការជម្រុះពីមួយវគ្គទៅមួយវគ្គ កាន់តែស្វិតស្វាញទៅៗ ដែលទាមទារឲ្យបេក្ខជននីមួយៗប្រឹងប្រែងខ្លាំង។ តាំងពីវគ្គដំបូង មកដល់វគ្គនេះ ចំពោះក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ បានឆ្លងកាត់នូវការលំបាកច្រើនគួរសមដែរ បញ្ហាចម្បងដែលត្រូវប្រឈមគឺត្រូវថែរក្សាសុវត្ថិភាព អនុវត្ដ ៣កុំ៣ការពារ ហើយទាមទារឲ្យមានការប្រឹងប្រែងខ្ពស់ ហាត់ទឹកដៃ សំយោគនូវសាច់ភ្លេង បង្កើតការទាក់ទាញក្នុងការសម្ដែង សោភ័ណភាពភ្លេងត្រូវជួសជុល ឬទិញផ្លាស់ថ្មីនូវឧបករណ៍ និងលាបពណ៌ថ្មី។ល។

ជាចុងក្រោយ ស្ថាបនិកក្រុមនេះក៏មានពាក្យពេចន៍ និងសំណូមពរដល់ពុកម៉ែបងប្អូនជាពិសេសបងប្អូនអ្នកសិល្បៈបុរាណខ្មែរថា ឲ្យជួយគាំទ្រ ស្រឡាញ់ការពារ អភិរក្ស នូវសិល្បៈបុរាណយើង ត្រូវចេះចែករំលែក ជួយផ្សព្វផ្សាយ ចំពោះអ្នកសិល្បៈចេះស្រឡាញ់គ្នា យោគយល់អធ្យាស្រ័យគ្នា រាប់អានគ្នា ធ្វើខ្លួនឲ្យមានតម្លៃ សុជីវធម៌ល្អ ថ្លៃថ្នូរ រៀនឲ្យច្បាស់ចេះទាំងទ្រឹស្ដី ទាំងការអនុវត្ដ ព្រោះថាសិល្បៈយើងរីកចម្រើនមានតម្លៃក៏អាស្រ័យលើសិល្បករហើយ គ្មានអ្នកណា មកយល់ច្បាស់ពីតម្លៃសិល្បៈខ្មែរយើង ជាងអ្នកសិល្បៈខ្មែរ និងប្រជាជនខ្មែរយើងឡើយ។

សូមបញ្ជាក់ថា ការបោះឆ្នោតពីបងប្អូន សាធារណជននឹងរួមចំណែកដល់ទៅ៤០ភាគរយនៃពិន្ទុសរុប និងជួយជ្រោមជ្រែងឲ្យក្រុមនីមួយៗមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះ បើសិនជាពុកម៉ែ បងប្អូន ដែលពេញចិត្តនូវក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ សូមមេត្តាកុំភ្លេចជួយបោះឆ្នោតក្រុមនេះ តាមរយៈការចុចរូបមេដៃ (like) សើច(haha) វ៉ាវ (wow) បេះដូង (heart) លើកលែងតែរូបក្រៀមក្រំ (sad) និងរូបខឹង (angry) នៅលើវីដេអូបង្ហាញសម្ដែង ដែលបង្ហោះលើផេកហ្វេសប៊ុកជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។
តំណភ្ជាប់ទៅកាន់វីដេអូ៖ https://web.facebook.com/uyfc.svay.rieng/videos/570397710960751

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក