ជីវិតកម្សាន្ដ
បើពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តក្រុមពន្លកយុវជនយីកេ សូមកុំភ្លេចបោះឆ្នោតដល់ក្រុមនេះ
ក្រុមពន្លកយុវជនយីកេ ដែលបានបង្កើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានសមាជិកចំនួន ១១នាក់ ដោយក្នុងនោះមានលោក វី វ័យ ជាប្រធានក្រុម ព្រមទាំងអនុប្រធានទី១ ឈ្មោះ សុវណ្ណ ស៊ុនហេង និងអនុប្រធានទី២ ឈ្មោះ ប៉ិច ស៊ីនួន។ តាំងពីការកកើតជាក្រុម មកទល់សព្វថ្ងៃនេះមានលោកគ្រូ កើត ថារ៉ាន់ មកជួយមើលនិងបង្ហាត់បង្រៀន។
ជាសិស្សដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈ សិល្បករទាំងអស់ក្នុងក្រុមនេះនឹងជួយបង្ហាត់បង្រៀនដោយក្ដីស្រលាញ់ និងពេញចិត្តមិនគិតពីរកម្រៃអ្វីឡើយ ដល់បងប្អូនដែលស្រលាញ់ហើយចង់ចេះពីទម្រង់ល្ខោនយីកេនេះ។ ក៏ប៉ុន្តែក្រុមយើងខ្ញុំសុទ្ធតែជាសិស្សានុសិស្ស ដែលកំពុងស្ថិតនៅក្នុងការអប់រំសិក្សានៅឡើយ ដូច្នេះហើយយើងខ្ញុំមិនអាចបង្ហាត់បង្រៀនបានយ៉ាងល្អ និងក្បោះក្បាយបានទេ តែបើបងប្អូនស្រលាញ់ហើយពិតជាចង់ចេះពីទម្រង់ល្ខោនយីកេនេះពិតប្រាកដ ក្រុមយើងខ្ញុំនិងជួយបង្ហាត់បង្រៀនឲ្យអស់ពីចិត្ត ពីថ្លើមតាមដែលអាចធ្វើទៅបាន។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុម លោក វី វ័យ។

មកទល់ពេលនេះ សមាជិកក្រុមធ្លាប់បានចេញសម្ដែងរឿងខ្លះៗដូចជា រឿងព្រះវេសន្ដរ រឿងទុំទាវ រឿងម៉ាក់ថើង រឿងក្អុកក្អីបែបកំប្លែងក្នុងសាច់រឿងព្រះវេស្សន្ដរ រឿងរលកវាស្នា រឿងបុរសបេះដូងមាស។ល។ ភាគច្រើនសម្ដែងនៅក្នុងឱកាសបុណ្យទានដូចជា បុណ្យចម្រើនព្រះជន បុណ្យផ្កា ឡើងផ្ទះ និងបុណ្យឆ្លងចេតិយជាដើម។
ក្នុងនាមជាសិល្បករជ្រកក្រោមម្លប់នៃវិស័យវប្បធម៌ សិល្បៈបុរាណ ដែលកំពុងបម្រើ លើកស្ទួយ និងការពារទម្រង់ “ល្ខោនយីកេ” ក្រុមពន្លកយុវជនយីកេ កំពុងតែជួបបញ្ហានិងឧបសគ្គដូចជា៖ សព្វថ្ងៃនេះល្ខោនយីកេស្ទើរតែបាត់បង់ប្រជាប្រិយភាពទាំងស្រុងទៅហើយ ហើយមិនសូវជាមានអ្នកឲ្យតម្លៃនិងគាំទ្រលើសិល្បៈបុរាណមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ល្ខោនយីកេមិនសូវមានទីផ្សារធ្វើឲ្យសិល្បករមួយចំនួនបោះបង់ចោល ជំនាញសិល្បៈបុរាណនេះ ធ្វើឲ្យសិល្បករនិងសិស្សានុសិស្សបាក់ទឹកចិត្តក្នុងការហាត់រៀនបន្ត។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រុមពន្លកយុវជនយីកេ គឺជាបេក្ខជនប្រកួត ដែលមានទេពកោសល្យឆ្នើម ឆ្ពោះមកកាន់វគ្គជម្រុះចុងក្រោយ។ តាំងពីវគ្គជម្រើសដំបូង មកដល់វគ្គនេះ តំណាងក្រុមបានអះអាងថា ក្រុមរបស់យើងខ្ញុំបានឆ្លងកាត់នូវការលំបាក ទៅលើកង្វះហិរញ្ញវត្ថុ សម្រាប់យកមកផ្គត់ផ្គងខាងដេគ័រ មានរយៈពេលខ្លីសម្រាប់ឲ្យពួកខ្ញុំហាត់រឿង និងធ្វើដេគ័រ ហើយសាច់រឿងខ្លះត្រូវធ្វើសំលៀកបំពាក់ថ្មី ដូច្នេះត្រូវការពេលវេលាទាំងក្នុងការហាត់ ទាំងធ្វើដេគ័រ និងសំលៀកបំពាក់។ ឧបសគ្គដែលធំជាងគេ គឺគ្រប់តួអង្គនៅក្នុងក្រុមរបស់យើង សុទ្ធតែជាសិស្សដែលកំពុងស្ថិតនៅក្នុងការសិក្សារៀនសូត្រនៅឡើយ ហើយនៅមានកម្រិត មិនទាន់ក្លាយជាអ្នកសិល្បៈអាជីពទេ ទើបធ្វើឲ្យការសម្ដែងមានការខុសឆ្គង មិនទាន់ល្អឥតខ្ជោះ។ ចំពោះការប្រកួតតាមប្រព័ន្ធអនឡាញ ក្នុងបរិបទកូវីដ១៩ នេះ ក្រុមពន្លកយុវជនយីកេយល់ឃើញថាទទួលបានបទពិសោធន៍ថ្មីៗជាច្រើនក្នុងកាប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសយើងអាចប្រកួតប្រជែងជាមួយគ្នាដោយមិនចាំបាច់ជួបផ្ទាល់ ហើយអាចបញ្ចៀសពីជំងឺកូវីដ១៩ទៀតផង។

ការបោះឆ្នោតពីបងប្អូន សាធារណជននឹងរួមចំណែកដល់ទៅ៤០ភាគរយនៃពិន្ទុសរុប និងជួយជ្រោមជ្រែងឲ្យក្រុមនីមួយៗមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ ដូចនេះ បើសិនជាពុកម៉ែ បងប្អូន ដែលពេញចិត្តនូវក្រុមពន្លកយុវជនយីកេ សូមមេត្តាកុំភ្លេចជួយបោះឆ្នោតក្រុមនេះ តាមរយៈការចុចរូបមេដៃ (like) សើច(haha) វ៉ាវ (wow) បេះដូង (heart) លើកលែងតែរូបក្រៀមក្រំ (sad) និងរូបខឹង (angry) នៅលើវីដេអូបង្ហាញសម្ដែង ដែលបង្ហោះលើផេកហ្វេសប៊ុកជាផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។
តំណភ្ជាប់ទៅកាន់វីដេអូ៖ https://web.facebook.com/uyfc.svay.rieng/videos/408062134170829/

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់