ជីវិតកម្សាន្ដ
ពាក្យចចាមអារ៉ាមថា ភរិយាលោក Chakrit Yamnarm មិនព្រមយកកូន ទើបកើតរឿងលែងលះ
បន្ទាប់ពីតារាសម្ដែងល្បីឈ្មោះ លោក Chakrit Yamnarm បានលែងលះជាមួយភរិយានាង Woonsen ដែលធ្លាប់រួមរស់នឹងគ្នាអស់ពេល ៥ឆ្នាំ អ្នកគាំទ្រនៅតែមិនទាន់ដឹងមូលហេតុពិតប្រាកដឡើយ ពីក្រោយការបែកបាក់នេះ។

រឿងរ៉ាវលែងលះគ្នារវាងគូស្នេហ៍តារា ថៃ លំដាប់ជួរមុខក្នុងប្រទេសមួយគូនេះ បានធ្វើឱ្យសង្គមសិល្បៈថៃ ក៏ដូចជាមហាជនមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងចំពោះចំណងអាពាហ៍ពិពាហ៍ពួកគេ ព្រោះកន្លងមកអតីតប្ដីប្រពន្ធពួកគេ ពិតជាស្រឡាញ់គ្នាខ្លាំង និងមានភាពផ្អែមល្ហែមស្ទើរបេះមិនចេញ។

ស្របពេលដែលសាមីខ្លួនទាំងពីរ មិនចេញមុខបញ្ជាក់ហេតុផលពីក្រោយរឿងចែកផ្លូវគ្នា អ្នកគាំទ្របានដាក់ការសង្ស័យថា ការពិតនៃការលែងលះនេះ បណ្ដាលមកពីអតីតភរិយា អ្នកនាង Woonsen មិនព្រមយកកូន ព្រោះខ្លាចខូចរាង។

ក្រោយលេចធ្លាយពាក្យចចាមអារ៉ាមបែបនេះ លោក Chakrit Yamnarm នៅតែមិនបានចេញមុខមកបកស្រាយ ហើយក៏មិនបានបដិសេធអ្វីដែរ។ ចំណែកឯតារាស្រី Woonsen វិញ បានចេញមុខបញ្ជាក់ភ្លាមៗថា ការចោទប្រកាន់ទាំងនោះ សុទ្ធតែជារឿងបំភ្លៃ ព្រោះថាការពិតអ្នកនាងក៏ចង់បានកូនតាំងពីអាយុ ៣០ ឆ្នាំមកម្ល៉េះ តែមិនអាចមាន។

មិនថាសាមីខ្លួន ចេញមុខបកស្រាយយ៉ាងនេះក្ដី សាធារណជននៅតែជឿថា ជុំវិញការលែងលះរបស់គូស្នេហ៍នេះ មិនមានមូលហេតុអ្វីក្រៅពីរឿងកូននោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១០យ៉ាង ពី Anchilee Scott-Kemmis បវរកញ្ញាចក្រវាល ថៃ ឆ្នាំ២០២១
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត