ជីវិតកម្សាន្ដ
ហេង ស្រីពេជ្រ អំពាវនាវសុំឱ្យសមត្ថកិច្ចជួយវែកមុខឃាតក ក្រោយប្អូនប្រុសត្រូវក្មេងស្ទាវមួយក្រុមកាប់សម្លាប់
តារាសម្តែង ហេង ស្រីពេញ និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខខណ:ដែលប្អូនប្រុសរបស់នាងបានទទួលមរណភាពដោយសារហេតុការណ៍ដ៏រន្ធត់ត្រូវក្មេងស្ទាវមួយក្រុមដេញកាប់បណ្តាល់ឲ្យស្លាប់បាត់បង់ជីវិត។
តារាស្រី ហេង ស្រីពេជ្រ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ប្អូនប្រុសរបស់នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយសារតែក្មេងស្ទាវមួយក្រុមតាមកាប់សម្លាប់ទើបនាងនិងគ្រួសារមិនអស់ចិត្តចេញមកអំពាវនាវដល់សមត្ថកិច្ចជួយរកយុត្តិធម៌។

ហេង ស្រីពេជ្រ បានបង្ហោះសារថា «អយុត្តិធម៌ណាស់ប្អូនប្រុសខ្ញុំត្រូវបានក្មេងស្ទាវមួយក្រុមដេញតាមកាប់សម្លាប់យ៉ាងព្រៃផ្សៃនៅយប់ថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ ខែតុលា នៅវេលាម៉ោង១២និង១៩នាទីអាធ្រាត្រនៅទីរួមខេត្តកំពង់ស្ពឺ។ នាងថា សូមបងៗសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ជួយរកយុត្តិធម៌អោយក្រុមគ្រួសារនាងខ្ញុំផង »។
តារាសម្តែង ហេង ស្រីពេជ្រ ក៏បានសរសេររៀបរាប់យ៉ាងសោកសៅទៀតថា «ប្អូនទៅលឿនពេកហើយ ចែទទួលយកមិនបានទេ សូមអោយប្អូនទៅកាន់សុគតិភព កើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀត»។

ជាមួយគ្នានេះ មហាជនក៏បានលើកឡើងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ គេរំពឹងថា នឹងវែកមុខរកអោយឃើញក្រុមក្មេងស្ទាវមកបំភ្លឺរកការណ៍ពិតជូនញាតិមិត្តដើម្បីអោយមហាជនជឿជាក់៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង