ជីវិតកម្សាន្ដ
ពិធីការិនីម្នាក់ផ្ទុះកំហឹងជាមួយ ធនាគារ មួយ ក្រោយបញ្ចូលលុយក្នុងទូម៉ាស៊ីនATMតែមិនចូលក្នុងគណនី
មានការភ្ញាក់ផ្អើលខណ:ដែលពិធីការិនីសម្បូរវោហារស័ព្ទអ្នកនាង មាស សុវណ្ណរតនា បានស្រែកទ្រហោយំតាមរយ:ការឡាយចេញពីក្នុងឡានព្រោះរឿងឈឺចាប់ដោយសារបញ្ហាលុយចំនួន២០០០ដុល្លារជាមួយធនាគារមួយ។
អ្នកនាង មាស សុវណ្ណរតនា បានយំរៀបរាប់ថា ខ្ញុំឈឺចាប់ណាស់ខ្ញុំស្បថឈប់ប្រើធានាគារនេះហើយ ។បញ្ហានេះបានកើតឡើងក្រោយពេលស្វាមីអ្នកនាងបានបញ្ចូលលុយដាក់ក្នុងទូម៉ាស៊ីនATMរបស់ធានាគារមួយសាខាស្ពានអាកាសផ្សារដីហុយ ហើយស្រាប់តែគាំងម៉ាស៊ីន និងមិនចូលក្នុងគណនីរបស់អ្នកនាង។

ពិធីការិនី មាស សុវណ្ណរតនា បានបន្តថា ភ្លាមៗដែលកើតរឿងនេះ អ្នកនាងនិងស្វាមីបានចូលទៅក្នុងធនាគារដើម្បីប្រាប់ដល់បុគ្គលិកនៅទីនោះ អោយជួយរកដំណោះស្រាយព្រោះអ្នកនាងត្រូវការបង្វិលលុយទូទាត់អោយគេចាំបាច់ណាស់ មិនអាចខកឬលើកពេលបានទេ។ ប៉ុន្តែជាលទ្ធផលបុគ្គលិកធនាគារនោះខ្លះថា៣ថ្ងៃបង្វិលបាន ខណៈមេកើយផ្សេងទៀតថា១, ២, ឬ២អាទិត្យទៀតទើបដោះស្រាយកើត។
អ្នកនាង មាស សុវណ្ណរតនា បានបន្តទៀតថា លុយ២ពាន់មិនច្រើនទេសម្រាប់អ្នកមាន តែនេះសម្រាប់នាងជាកូនអ្នកក្រហើយប៉ះចំសម័យកាលកូវីដទៀត គឺត្រូវរកស៊ីលំបាកណាស់ ព្រោះនាងត្រូវការទូទាត់លុយសងគេចុះឡើងទៅមកចាំបាច់រាល់ថ្ងៃ។ លើសពីនេះត្រូវបង្វិលសងគេតាមការសន្យាដើម្បីកុំអោយគេគិតថា យើងមិនច្បាស់លាស់កុហកគេមិនទៀងត្រង់។

អ្នកនាងលើកឡើងថា ចុះបើសិនជាមានបងប្អូនខ្លះត្រូវការលុយក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ឬបញ្ហាអ្វី មួយ ហើយត្រូវការបាញ់លុយភ្លាមៗហើយគាំងម៉ាស៊ីនដាក់ចឹង សួរថាការពន្យាពេលនោះមិនដាច់ខ្យល់បាត់ទៅហើយ។ អ្នកនាង មាស សុវណ្ណរតនាបានLive វីដេអូប្រាប់ដល់មហាជនឲ្យបានជ្រាបហើយបង្ហាញហេតុផលជាច្រើននៅពេលជួបបញ្ហាដាក់លុយចូលម៉ាស៊ីននោះ។ អ្នកនាងយំផងស្រែកផងអោយអ្នកកំពុងទស្សនាការLiveពិចារណា៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់