Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយ រ៉ូស ជាម៉ែយ៉ែមល្បួង តារាTik Tok ម្នាក់ទៅជួបឧកញ៉ាម្តងឲ្យ១០០០ដុល្លារ​

បានផុស

នៅ

តារា​សម្តែង​ រ៉ូ​ស ទើបតែ​ផ្ទុះ​រឿង​ត្រូវបាន​មេធា​វីរ​បស់​អ្នកស្រី ទ្រី ដា​ណា ចេញ​លិខិត​ប្រកាស​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​ដោះស្រាយ​មិនទាន់បាន​ប៉ុន្មា​ន​ផង​ ឥឡូវ​ក៏​ធ្លាយ​រឿ​ងក្តៅ​ថ្មី​មួយទៀត​ដោយ​គេ​ទម្លា​យ​ថា ​នាង​ជា​ម៉ែ​យ៉ែម​។​

ជាក់ស្តែង​បើ​យោងតាម​ការទម្លាយ​រប​ស់​តារា Tik Tok ដ៏​មាន​ប្រជាប្រិយភាពគឺ ម៉ាក់ល័ក្ខ បាន​បញ្ចេញ​សារ​សម្ងាត់​ថា ​តារា​សម្ដែង រ៉ូ​ស គឺជា​ម៉ែ​យ៉ែម ដោយ​ល្បួង​នាង​ឱ្យទៅ​ជួប​ឧកញ៉ា​ក្នុងតម្លៃ​១០០០​ដុល្លារ​ម្ដង​។​ប៉ុន្តែ​ត្រូវ​នាង​ឆ្លើយ​បដិសេធន៍​តាម​ការ​ល្បូងរ​បស់ រ៉ូ​ស ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ឆ្លើយឆ្លង​របស់ អាណា​រ៉ូស ដែល​បាន​ឆាត​(Chat)​ទៅ​ខ្លួន​ តារា​Tik Tok​រូបនេះ​បាន​រៀបរាប់ថា​ ខ្ញុំ​ព្យាយាម​ទ្រាំ​ណាស់​ដើម្បី​កិត្តិ​យស ​និង​តម្លៃ​របស់ខ្ញុំ​ ព្រោះ​មិន​ធ្លាប់មាន​បញ្ហា​ជាមួយ​អ្នកណា​ទេ​ តែ​បុគ្គល​ឈ្មោះ​An Na Rose​គាត់​ព្យាយាម​វាយប្រហារ​នាង​ខ្ញុំ ដោយសារ​ខ្ញុំ​បដិសេធន៍​នឹង​គាត់​មិន​ទៅ​ជួប​ឧកញ៉ា​ ឬ​អ្នកធំ​តាម​ការ​ល្បួង​របស់គាត់​។​

តារា​Tik Tok ម៉ាក់​ល័​ក្ខ បាន​បន្តថា ​ខ្ញុំ​ក៏មាន​តម្លៃ​ខ្លួន​ឯង​ដែរ​ ខ្ញុំ​ក៏មាន​កិត្តិយស​ដែរ ហេតុ​អី្វ​មើលងាយ​ខ្ញុំ​ម្ល៉េះ​ពិតជា​តូចចិត្ត​ណាស់​ នេះហើយ​គឺជា​មូលហេតុ​ដែល​គេ​តែងតែ​ម៉ាក់​ងាយ​ពី​ជីវភាព​របស់ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​បាន​បដិសេធន៍​ចំពោះ​សំណើរបស់គេ​ដែល​អោយ​ខ្ញុំ​ទៅ​ជួប​ជាមួយ​អ្នកធំ ខ្ញុំ​មិន​ព្រមទៅ​។

នាង​បន្ថែមថា​ យ៉ាងណា​ខ្ញុំ​មិន​និយាយ​អី្វ​ច្រើន​ទេ តែ​បុគ្គល​ឈ្មោះ An Na Rose បែរជា​គុំកួន​ខ្ញុំ​តាម​វាយ​ប្រហារ​ជាន់ឈ្លី​កិត្តិយស​របស់ខ្ញុំ​ឱ្យ​ខ្ញុំ​ទ្រាំ​ដល់​ពេល​ណា​? ​បើ​គាត់​នៅតែ​តាម​ធ្វើបាប​ខ្ញុំ​បែបនេះ ​មានតែ​រក​ជំនួយ​តាមផ្លូវ​ច្បាប់​ទេ​។​កុំ​យក​កិត្តិយស​នារី​គ្រប់រូប មក​លេងសើច​បែបនេះ​An Na Rose​។​

ជុំវិញ​ការ​ធ្លាយ​ដំណឹង​ដ៏​រសើប​ខាងលើ​នេះដែរ​កម្ពុ ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២១​នេះ​បាន​ទាក់​ទង​ដើម្បី​ស្វែងរក​ការបកស្រាយ​ពី​សំណាក់​តារា​ស្រី​កញ្ញា អាណា​រ៉ូ ដែរ​តែង​ទូរស័ព្ទ​តេ​ចូល​គ្មាន​អ្នកទទួល​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម