ជីវិតកម្សាន្ដ
នាយ កៃដរ អង្វរសុំចិត្តអ្នកដែលកាត់តវីដេអូចាស់ៗរឿងភរិយាជេរគ្នា
អំឡុងពេល ខ្ញុង បានផ្ទុះការរិះគន់ក្រោយទម្លាយនូវរឿងរ៉ាវជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារផ្អើលមហាជននេះដែរ ក៏ស្រាប់តែគេឃើញលេចមុខជនឱកាសនិយមលើបណ្តាញសង្គមមួយចំនួនបានឆ្លៀតយកវីដេអូចាស់ៗរបស់ ខ្ញុង ដែលធ្លាប់ជេរគ្នាតាមរយ:ការឡាយមកកាត់តបង្ហោះដើម្បីធ្វើឲ្យកាន់តែមានការភណ្ឌច្រឡំនិងគេកាន់តែស្អប់ចំពោះនាងថែមទៀត។

ជុំវិញបញ្ហានេះដែរ នាយ កៃដរ ដែលជាស្វាមីអ្នកនាង ខ្ញុង តាមរយ:ការLiveកាលពីថ្ងៃ២៧ ខែតុលា ម្សិលមិញបានធ្វើការបកស្រាយជំនួសភរិយា និងទទូចអង្វរសុំចិត្តអ្នកដែលកាត់តវីដេអូចាស់ៗរឿងភរិយាជេរបញ្ជោរគ្នាឲ្យបញ្ឈប់ចែកចាយទៀត ព្រោះបញ្ហានេះបានកើតឡើងយូហើយ ។
នាយ កៃដរ បានរៀបរាប់ថា មានវីដេអូមួយចំនួនបានកាត់តរឿងប្រពន្ធខ្ញុំជេរ រឿងប្រពន្ធខ្ញុំខឹង អាហ្នឹងខ្ញុំសូមអត់ទទួលស្គាល់ទេ ព្រោះមូលហេតុដែលខ្ញុំមិនទទួលដោយសារតែជាការកាត់តដែលយកវីដេអូចាស់ៗដែលគាត់ធ្លាប់បានជជែកគ្នាជាមួយអ្នកដែលខុស(ឈ្លោះ)ជាមួយគាត់កន្លងផុតទៅយូហើយមកកាត់តដាក់បង្ហោះខណ:ដែលគាត់កំពុងតែមានវិបត្តិនិងពិបាកចិត្ត។

នាយ កៃដរ បន្តថា គាត់កំពុងរងគ្រោះហើយ បែជាពួកគាត់យកមកកាត់តធ្វើដូចវីដេអូនោះថ្មីៗអញ្ចឹង។ដូច្នេះវីដេអូទាំងនោះ គឺខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំសូមប្រច្រានចោលឬប្រកែកព្រោះអីជាទូទៅវីដេអូចាស់ៗនោះបានកន្លងផុតទៅយូហើយ។
នាយ កៃដរ បាននិយាយទៀតថា គេកាត់តវីដេអូចាស់នោះដើម្បីមកជាន់ពន្លិចភរិយាខ្ញុំបន្ថែមទៀត ហេតុនេះហើយខ្ញុំសង្ឃឹមថា បងប្អូនដែលជំនាញខាងបច្ចេកទេសកាត់តអនុគ្រោះផងទៅបងអើយ។ បើបងៗធ្វើអញ្ចឹងតើបានផលចំណេញអ្វីខ្លះដល់បងៗទៅ ព្រោះពេលខ្លះក៏មានអ្នកដឹងហើយយល់ដែរចំពោះវីដេអូកាត់តទាំងនោះ ហេតុនេះសូមបងៗគួរតែងាកមកស្រលាញ់គ្នាក្នុងនាមខ្មែរដូចគ្នា។

ទោះបីជាយ៉ាងណាក្តីនាយ កៃដរ នៅតែបង្ហាញពីកាយវិកាលើដៃចេញមុខសំពះដើម្បីសូមទោសមហាជននិងអ្នកសិល្ប:គ្រប់គ្នាចំពោះរឿងរ៉ាវដែលបានកើតឡើងកាលពីថ្មីៗជុំវិញភរិយា ខ្ញុង ចេញមក Liveទម្លាយរឿងជំពាក់បំណុលគេពិសេសប្រកាសសុំលុយ១ដុល្លារពីមហាជនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ