Connect with us

ជីវិតកម្សាន្ដ

ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា

បានផុស

នៅ

គូស្នេហ៍តារាបង្ហាញស្រីលំដាប់ពិភពលោក នាង Gigi Hadid និងកំពូលតារាចម្រៀងប្រុស លោក Zayn Malik ត្រូវបានសារព័ត៌មាននានា រាយការណ៍ថា បានចែកផ្លូវគ្នាជាផ្លូវការហើយ បន្ទាប់ពីគូស្នេហ៍នេះធ្លាប់ឈ្លោះបែកៗ ជាច្រើនលើកច្រើនសារកន្លងមក។

Zayn Malik & Gigi Hadid Shock Fans As They Reportedly Split After Two Years  Together - Capital
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងបឋមបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានដល់ផ្លូវបំបែករវាងគូស្នេហ៍កូនមួយនេះដែរ ដោយសារលោក Zayn ត្រូវបានចោទប្រកាន់ពីការប្រើអំពើហិង្សាទៅលើម្តាយរបស់ Gigi អំឡុងពេលឈ្លោះគ្នា។

I adamantly deny striking Yolanda": Gigi Hadid and Zayn Malik break-up  rumors send fans into a meltdown

រឿងរ៉ាវបែកបាក់នេះ បានកើតឡើងនៅពេលដែលម្តាយរបស់តារាម៉ូឌែល Gigi ទម្លាយថា លោក Zayn បានវាយគាត់ កំលុងពេលឈ្លោះប្រកែកគ្នា។ ពេលនេះអ្នកស្រី Yolanda Hadid ដែលជាម្ដាយ Gigi កំពុងពិចារណាដាក់ពាក្យបណ្ដឹងទៅខាងប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់។

Zayn Malik denies claims he struck Gigi Hadid's mother Yolanda in fight |  Fox News

ដោយឡែក ខាង Zayn លោកបានចេញមកបដិសេធការចោទប្រកាន់នេះ ដោយបានឆ្លើយតបនៅលើគណនី Twitter របស់លោកថា ការចោទប្រកាន់របស់អ្នកស្រី Yolanda Hadid សុទ្ធតែជារឿងមិនពិត។ តាមរយៈសារបង្ហោះដដែលរបស់តារាប្រុសរូបនេះ ទំនងជាលោកមានបញ្ហាឈ្លោះប្រកែកគ្នាពិតមែន ប៉ុន្តែលោកបានសុំទោសរួចអស់ហើយ។

Gigi Hadid and Zayn Malik Breakup Report - Zigi Splits After 2 Years  Together

ងាកទៅ​ខាងកំពូលតារាបង្ហាញម៉ូដ Gigi Hadid វិញ បន្ទាប់ពីមានរឿងផ្ទុះឡើង នាងមិនបានចេញមុខបកស្រាយអ្វីឡើយ។ យ៉ាងណាមិញ អ្នកតំណាងរបស់តារាស្រីរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ពេលនេះ Gigi គិតតែពីរឿងកូនប៉ុណ្ណោះ ហើយសុំមិនឆ្លើយតបអ្វីទេ ដោយចង់រក្សា​ឯកជន​ភាពមួយរយៈសិន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកគាំទ្ររង់ចាំ Lisa ច្រៀងឆ្លងឆ្នាំនៅថៃ ត្រូវខកចិត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម