ជីវិតកម្សាន្ដ
ជើងខ្លាំងទាំង៥ក្រុម ក្នុងវគ្គជម្រុះចុងក្រោយ មាន៣ក្រុមណាទៅវគ្គផ្ដាច់ព្រ័ត្របាន?
កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលបានបញ្ចប់កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានស្វែងរកឃើញបេក្ខជនឆ្នើមទាំង៥ក្រុម ក្នុងវិញ្ញាសាបីផ្សេងគ្នារួមមាន វង់ភ្លេងពិណពាទ្យ ល្ខោនខោល និងល្ខោនយីកេ។

បេក្ខជនប្រកួតទាំង ៥ក្រុម ក៏បានឆ្លងកាត់នូវដំណាក់កាលបោះឆ្នោតពីទស្សនិកជន តាមរយៈវីដេអូបង្ហាញសមត្ថភាពនៃបេក្ខជននីមួយៗក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពោលគឺពិន្ទុសម្រាប់វគ្គជម្រុះចុងក្រោយនេះ មាន៤០% ដែលយកចេញពីពិន្ទុបោះឆ្នោតរបស់បងប្អូនទស្សនិកជន។

ដោយឡែកពិន្ទុ៦០%ទៀត ជាការវិនិច្ឆ័យវាយតម្លៃពីសំណាក់គណៈកម្មការមេប្រយោគ ដែលក្នុងនោះ សមាសភាពបេក្ខជនរួមមាន៖
១. ក្រុមទេពបទុមវង្សពិណពាទ្យ (រាជធានីភ្នំពេញ) វិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់។
២. ក្រុមពន្លកយុវជនយីកេ (រាជធានីភ្នំពេញ) វិញ្ញាសា រឿង ទិព្វសូដាច័ន្ធ (ភាគបញ្ចប់)
៣. ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ) វិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់
៤. ក្រុម យុវជនខ្មែរថែមរតកដូនតា (ខេត្តកណ្តាល) វិញ្ញាសា បទដំណើរសេះបីជាន់ ឬ(បទសាឡូម៉ា) ៣ជាន់
៥. ក្រុមយុវជនល្ខោនខោលកម្ពុជា (រាជធានីភ្នំពេញ) វិញ្ញាសា ដកស្រង់ពីរឿងរាមកេរ្តិ៍
ជាលទ្ធផល គឺកម្មវិធីបានរកឃើញក្រុមចំនួន៣ ដែលទទួលបានពិន្ទុសរុបខ្ពស់ជាងគេ (ពិន្ទុបោះឆ្នោត បូកនឹងពិន្ទុវាយតម្លៃពីគណៈកម្មការ) គឺក្រុមទេពបទុមវង្សពិណពាទ្យ ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ក្រុមយុវជនល្ខោនខោលកម្ពុជា។

បេក្ខជនទាំង៣ក្រុម នឹងមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីយកជយលាភីលេខ១ បន្តដោយលេខ២ និងលេខ៣។ ដោយឡែក កម្មវិធីក៏សូមចូលរួមសោកស្ដាយចំពោះក្រុមពន្លកយុវជនយីកេ និងក្រុមយុវជនខ្មែរថែមរតកដូនតា ដែលមិនមានឱកាសទៅវគ្គបន្ត ហើយពីកម្មវិធីក៏លើកទឹកចិត្តឲ្យក្រុមទាំង២ បន្តនូវស្មារតីលើកតម្កើងវប្បធម៌បុរាណខ្មែរជានិច្ចនិរន្តរ៍។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ