ជីវិតកម្សាន្ដ
លក់ផ្លែឈើមិនដាច់ តារាកំប្លែងជើងចាស់ តាចេក បញ្ជាក់រឿងលេងកំប្លែងវិញ
ថ្មីៗនេះ តារាកំប្លែងជើងចាស់ លោកតា ចេក បានធ្វើឱ្យអ្នកគាំទ្រមានការអាណិតអាសូរ ក្រោយពីគាត់បានចេញមុខត្អូញត្អែររឿងលក់ផ្លែឈើមិនសូវដាច់ ដែលជាហេតុនាំឱ្យការរកស៊ីត្រូវមួយនេះត្រូវខាតចុងខាតដើម ខណៈអាជីពសិល្បៈក៏ត្រូវខកខាន ព្រោះបញ្ហាជំងឺកូវីដ-១៩។

ដោយឡែកបន្ទាប់លោកតា ចេក បានរៀបរាប់ប្រាប់ពីបញ្ហាការលំបាកសម្រាប់ជីវភាព ក៏ដូចជាការរកស៊ីប្រចាំថ្ងៃនេះហើយឥឡូវលោកតា ចេក ក៏បានប្រកាសដោយបញ្ជាក់ថា សូមឱ្យបងប្អូនបន្តហៅគាត់លេងកំប្លែងនៅតាមបណ្តាកម្មវិធីនានាផង ព្រោះរោងការត្រូវបានបើកឡើងវិញហើយ។
លោកតា ចេក បាននិយាយថា កន្លងមកដោយសារមានការយល់ច្រឡំថា គាត់ឈប់ពីអាជីពលេងកំប្លែងនោះ គឺពុំមែនទេ។ លោកតាបានរៀបរាប់ថា ដល់រដូវកាលរៀបមង្គលការកូនប្រុសស្រីហើយ សូមកុំភ្លេចតា ចេក នៅទទួលភ្លេង កាត់សក់ និងមានទទួលកម្មវិធីផ្សេងៗដដែលទេ ពោលគឺនៅក្នុងក្រុងនឹងតាមបណ្ដាខេត្តផ្សេងៗ។

លោកតា ចេក បានបន្តទៀតថា មានបងប្អូនខ្លះថា ខ្ញុំឈប់លេងមកនៅគីរីរម្យហើយ សូមកុំយល់ច្រឡំមកគ្រាន់តែជួលតូបគេលក់ធម្មតាទេ តែសិល្បៈនៅទទួលរហូត។ សូមជូនពរឲ្យបងប្អូនកូនក្មួយសុខសប្បាយទាំងអស់គ្នា។ យើងរួមគ្នាអនុវត្តន៍តាមការណែនាំ ៣កុំ៣ការពារ ទើបយកឈ្នះកូវិដ-១៩បាន។
សូមជម្រាបថា មុខរបររកស៊ីរបស់តារាកំប្លែងលោកតា ចេក គឺកន្លងមកគាត់បានដាក់លក់ភេសជ្ជៈនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្លូវទៅទន្លេបាទី (ម្ដុំហួសរង្វង់មូលកួរស្រូវ) ប៉ុន្តែសព្វថ្ងៃនេះ គាត់ក៏បានផ្លាស់ទីតាំងទៅដាក់លក់ផ្លែឈើនៅតាមដងផ្លូវឡើងទៅរមណីយដ្ឋានគិរីរម្យវិញម្តង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ