ជីវិតកម្សាន្ដ
កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក
នាង Paris Jackson កូនស្រីតែម្នាក់របស់ស្ដេចចម្រៀងប៉ុប Michael Jackson ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ក្រោយបញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក នៅលើគណនី Instagram ផ្ទាល់ខ្លួន។

រូបថតអាក្រាត បូករួមនឹងកាយវិការជក់ Vape ប៉ុន្មានសន្លឹករបស់ Paris Jackson ដែលបានបង្ហោះលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ ពិតជាមើលទៅសិចស៊ីខ្លាំង ធ្វើឱ្យមហាជនសឹងមិនជឿថាតារាវ័យ ២៣ឆ្នាំរូបនេះ ហ៊ានបង្ហាញវាឡើយ។

តារាចម្រៀងរូបនេះ មិនត្រឹមតែបង្ហាញរូបភាពស្រើបស្រាលជាច្រើនសន្លឹកនោះទេ គេថែមទាំងប្រទះនឹងវីដេអូក្នុង Story IG របស់នាង ដែលសុទ្ធតែបញ្ចេញសាច់សខ្ចី និងរាងកាយអាក្រាតល្វែងលើ ស្ទើរទាំងស្រុងទៀតផង។

យ៉ាងណាមិញ សាមីខ្លួនអះអាងថា រូបថតទាំងនោះ គឺថតពេលត្រាំទឹកក្ដៅដើម្បីសម្រាលការឈឺចាប់ប៉ុណ្ណោះ ព្រោះតែនាងមានបញ្ហាឆ្អឹងខ្នង ក្រោយថតបង្ហាញម៉ូដអស់ជាច្រើនម៉ោង ហើយនាងក៏បានភ្ជាប់ជាមួយ hastag “Pain @1am” ។

គួររំលឹកថា កាលពីឆ្នាំ ២០០៩ តារាចម្រៀងប៉ុបលោក Michael Jackson បានទទួលមរណភាព ដោយទុកឱ្យកូនៗទាំងបីរស់នៅកំព្រា និងត្រូវបានអ្នកស្រី Katherine Jackson ដែលជាជីដូនជាអ្នកមើលថែ ក៏ដូចជាចិញ្ចឹមបីបាច់ពួកគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកស្រីរឿង “Twilight” ភ្ជាប់ពាក្យជាមួយស្រីដូចគ្នា និងត្រៀមចូលរោងការឆាប់ៗ
ចុចអាន៖ រឿង My Name ឡើងប្រជាប្រិយភាពខ្លាំងក្លា បន្ទាប់ពី Squid Game

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន