ជីវិតកម្សាន្ដ
ក្រោយប្រកាសលក់ផ្ទះ៣ថ្ងៃលោកតា សង់ស៊ីស ទទួលបានថវិកាយ៉ាងច្រើនពីសប្បុរសជន
ក្រោយពីធ្វើការអំពាវនាវដល់សប្បុរសជន ដោយសុំឲ្យជួយទិញផ្ទះដើម្បីយកលុយដោះបំណុលគេជាង១០ម៉ឺនដុល្លារនោះ ពេលនេះតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដែលជាកូនស្រីបង្កើតលោកតា សង់ស៊ីស បានបញ្ចេញនូវចំនួនទឹកប្រាក់ទទួលបានពីសប្បុរសជនជួយដល់ឪពុកខ្លួន(តាសង់ស៊ីស) ។
តាមរយ:ការបង្ហាញរបស់អ្នកនាង សុន ស្រីពេជ្រ នោះគឺចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមានជិត៦ពាន់ដុល្លារ។ អ្នកនាង សុន ស្រីពេជ្រ បានឲ្យដឹងដូច្នេះថា រយ:ពេល៣ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយ:ABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះ គឺសរុបជាទឹកប្រាប់ចំនួន ៥.៧៧៨ដុល្លារ។
តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បានបន្តថា នេះជាក្តីស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ ឥឡូវលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយផងដែរ។
អ្នកនាង សុន ស្រីពេជ្រ និយាយទៀតថា ដោយមានបងប្អូនខ្មែរនៅស្រលាញ់គោរព និងចង់ដឹងពីសុខទុក្ខរបស់គាត់និងបាត់មុខរយ:ពេលច្រើនឆ្នាំ ដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិកាតិចច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ ។ នាងខ្ញុំអរគុណនូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ សុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និងជោគជ័យគ្រប់ភារៈកិច្ច៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ