ជីវិតកម្សាន្ដ
សំណុំក្ដីរបស់តួ Leo ក្នុងរឿង ព្យុះកណ្ដាប់ដៃបងប្អូនទាំង៣ តុលាការសម្រេចហើយ
តួឯកប្រុស Leo ក្នុងរឿង ព្យុះកណ្ដាប់ដៃបងប្អូនទាំង៣ ត្រូវប៉ូលិសហុងកុងដាក់ពន្ធនាគាររយៈពេល ១៨ថ្ងៃ ហើយដកហូតសិទ្ធិបើកបររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣ពាន់ដុល្លារហុងកុង (៣៨៥ ដុល្លារអាមេរិក) ពីបទធ្វេសប្រហែសលើការបើកបរ។

តារាទូរទស្សន៍ហុងកុងលោក Mat Yeung Ming ត្រូវបានចៅក្រមចោទប្រកាន់លើករណីបើកបរដោយស្រវឹងជោគជាំ និងខ្វះការប្រុងប្រយ័ត្ន វិះតែនឹងបង្កគ្រោះដល់អ្នកដទៃដែលធ្វើដំណើរលើផ្លូវរួមគ្នា។

តួប្រុសប្រចាំទូរទស្សន៍ TVB រូបនេះ បានសារភាពថាខ្លួនពិតជាផឹកសា្រស្រវឹង និងបើករថយន្តដោយខ្លួនឯងទាំងមិនទាន់ស្វាងពិតមែន ព្រមទាំងបើកបរបញ្រ្ចាសផ្លូវទៀតផង។ យ៉ាងណា លោកបានទួលកំហុសទាំងអស់ និងសុំនៅក្រៅឃុំ រហូតដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តុលាការសម្រេចឱ្យតារាសម្តែងវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានដោះលែងលើបណ្តឹងឧទ្ធរណ៍ជាសាច់ប្រាក់ ៣ម៉ឺនដុល្លារហុងកុង ក្នុងលក្ខខណ្ឌដែលលោកត្រូវស្នាក់នៅក្នុងទីក្រុង ហើយរាយការណ៍ទៅប៉ូលិស ៣ ដងក្នុងមួយសប្តាហ៍។

គួររំលឹកថា នេះមិនមេនជាលើកទី១ទេ ដែល Mat Yeung Ming បានបើកបរខុសច្បាប់ចរាចរណ៍ ដោយកាលពីឆ្នាំ ២០០៥ លោកធ្លាប់បើករថយន្តហួសល្បឿនកំណត់ និងប្រើប្រាស់ឧបករណ៍ចល័តក្នុងពេលបើកបរ។ ពេលនោះលោកក៏ត្រូវបានតុលាការដកសិទ្ធិបើកបររយៈពេល ២ឆ្នាំដូចពេលនេះដែរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ