Connect with us

ជីវិតកម្សាន្ដ

Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ

បានផុស

នៅ

តារាបាល់ទាត់ប្រេស៊ីល កីឡាករ Neymar បានបង្ហាញអារម្មណ៍តក់ស្លុត និងមិនទទួលស្គាល់ថាជាការពិត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងប៉ុបប្រេស៊ីលនាង Marilia Dias Mendonca ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល។

Neymar's message days after PSG's 'KO' in the Champions League
កីឡាករ Neymar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះនេះ បានធ្លាក់នាពេលរសៀលជិតទីក្រុង Piedade de Caratinga ក្បែរតំបន់ភ្នំមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

តារាចម្រៀងអាយុ ២៦ ឆ្នាំរូបនេះគឺជាម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់ក្នុងឧបទ្ទវហេតុនេះ។

បន្ទាប់ពីសោកនាដកម្មនេះត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយ កីឡាករ Neymar បានបង្ហោះ Twitter ជាមួយ emoji យំថា “ខ្ញុំមិនជឿឡើយ”។

គួរបញ្ជាក់ថា Mendonca គឺជាតារាល្បីឈ្មោះម្នាក់នៅតំបន់អាមេរិកខាងត្បូង ដោយអាល់ប៊ុម Todos os Cantos របស់នាង បានទទួលពានរង្វាន់ Grammy ឡាទីន​ក្នុងឆ្នាំ២០១៩៕

Morte de Marília Mendonça cala voz quente que renovou o repertório popular  da velha dor de corno | Blog do Mauro Ferreira | G1
តារាចម្រៀង Marilia Dias Mendonca

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ធ្លាក់​​យន្តហោះ​សម្លាប់​តារាចម្រៀង​ប្រេស៊ីលម្នាក់​​ ទាំង​អ្នក​ចាត់ការ​ និង​ជំនួយ​ការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម