ជីវិតកម្សាន្ដ
សុខ ពិសី បង្ហាញក្តីបារម្ភពីសុខភាពខ្លួនឯងខណៈជំងឺកូវីដ-១៩ផ្ទុះឡើងជាថ្មី
ភ្នំពេញ ៖ តារាចម្រៀងស្រីសម្លេងស្រទល់ប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី ស្របពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងផ្ទុះឡើងជាថ្មីបង្កក្តីបារម្ភចំពោះមហាជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះពេលនេះក៏ស្រាប់តែនាងបានបង្ហាញពីអារម្មណ៍មិនសូវសប្បាយចិត្តនិងព្រួយបារម្ភខ្លាំងចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួន។
ការបង្ហាញពីក្តីព្រួយបារម្ភទៅលើបញ្ហាសុខភាពពីសំណាក់តារាស្រីចង្កាស្រួចកញ្ញា សុខ ពិសី នាពេលនេះបន្ទាប់ពីខុសភាពរបស់នាងហាក់មានការប្រែប្រួលទៅតាមអាកាសធាតុដែលកំពងតែធ្លាក់ខ្យល់ចុះត្រជាក់ដែលបណ្តាលឲ្យកើតមានជំងឺផ្តាសាយដូចមនុស្សទូទៅជាធម្មតា។ប៉ុន្តែយ៉ាងមិញនេះគ្រាន់តែជាក្តីបារម្ភរបស់កញ្ញា សុខ ពិសី តែប៉ុណ្ណោះ។

តារាចម្រៀងស្រីមានមន្តស្នេហ៍កញ្ញា សុខ ពិសី បានថ្លែងសារដោយខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាគិតទៅខូវីដមកពេលណា គឺថាសុខៗមានអារម្មណ៍ចង់ផ្តាស់សាយភ្លាម ឈឺក្បាលតិចៗ ក្អកមួយៗ ខ្លួនស្ទីញៗអ្នកណាខ្លះអញ្ចឹងចេញមុខមក។តាមរយៈនេះដែរគឺមានអ្នកគាំទ្រមួយចំនួនបានផ្ញើសារផ្តាំផ្ញើឲ្យ សុខ ពិសី ត្រូវថែរក្សាសុខភាពឲ្យបានដិតដល់ផងដែរ។

ក្រៅតែពីបង្ហាញលើក្តីបារម្ភចំពោះសុខភាពខ្លួនឯងតារាស្រីកញ្ញា សុខ ពិសី ជារឿយៗនាងតែងតែចេញមុខអំពាវនាវក៏ដូចជាបំផុសស្មារតីឲ្យមហាជននិងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារហើយថែរក្សាសុខភាពខ្លួនឲ្យបានខ្ពស់ដើម្បីចៀសផុតពីការឆ្លងនូវជំងឺដ៏កាចសាហាវកូវីដ-១៩ដែលកំពុងផ្ទុះឡើងជាថ្មី៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?