Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី បង្ហាញ​ក្តីបារម្ភ​ពី​សុខភាព​ខ្លួនឯង​ខណៈ​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​ជាថ្មី

បានផុស

នៅ

ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​សម្លេង​ស្រ​ទល់​ប្រចាំ​ផលិតកម្ម​សាន់​ដេក​ញ្ញា សុខ ពិសី ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩​បាន​នឹង​កំពុង​ផ្ទុះឡើង​ជាថ្មី​បង្កក្តី​បារម្ភ​ចំពោះ​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​នោះ​ពេលនេះ​ក៏​ស្រាប់តែ​នាង​បានបង្ហាញ​ពី​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​និង​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​។

ការបង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ទៅលើ​បញ្ហា​សុខភាព​ពី​សំណាក់​តារា​ស្រី​ចង្កា​ស្រួច​កញ្ញា សុខ ពិសី នាពេលនេះ​បន្ទាប់ពី​ខុស​ភាព​របស់​នាង​ហាក់​មានការ​ប្រែប្រួល​ទៅតាម​អាកាសធាតុ​ដែល​កំពង​តែ​ធ្លាក់​ខ្យល់​ចុះ​ត្រជាក់​ដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺ​ផ្តាសាយ​ដូច​មនុស្ស​ទូទៅ​ជាធម្មតា​។​ប៉ុន្តែ​យ៉ាង​មិញ​នេះ​គ្រាន់តែ​ជា​ក្តីបារម្ភ​របស់​កញ្ញា សុខ ពិសី តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​ស្រី​មាន​មន្ត​ស្នេហ៍​កញ្ញា សុខ ពិសី បាន​ថ្លែង​សារ​ដោយ​ខ្លី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​គិត​ទៅ​ខូ​វីដ​មក​ពេលណា គឺថា​សុខៗ​មាន​អារម្មណ៍​ចង់​ផ្តាស់​សាយ​ភ្លាម ឈឺក្បាល​តិចៗ ក្អក​មួយៗ ខ្លួន​ស្ទី​ញៗ​អ្នកណាខ្លះ​អញ្ចឹង​ចេញ​មុខមក​។​តាមរយៈ​នេះដែរ​គឺមាន​អ្នកគាំទ្រ​មួយចំនួន​បាន​ផ្ញើ​សារ​ផ្តាំផ្ញើ​ឲ្យ សុខ ពិសី ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ដិតដល់​ផងដែរ​។

ក្រៅតែពី​បង្ហាញ​លើក្តី​បារម្ភ​ចំពោះ​សុខភាព​ខ្លួនឯង​តារា​ស្រី​កញ្ញា សុខ ពិសី ជារឿយៗ​នាង​តែងតែ​ចេញមុខ​អំពាវនាវ​ក៏ដូចជា​បំផុសស្មារតី​ឲ្យ​មហាជន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​ហើយ​ថែរក្សា​សុខភាព​ខ្លួន​ឲ្យ​បាន​ខ្ពស់​ដើម្បី​ចៀស​ផុតពី​ការឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​ដែល​កំពុង​ផ្ទុះឡើង​ជាថ្មី​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម