Connect with us

ជីវិតកម្សាន្ដ

ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

បានផុស

នៅ

ខ្សែភាពយន្តនិយាយអំពីមហាវីរបុរសរបស់ផលិត Marvel​ រឿង Eternals បានឈរនៅលើកំពូលតារាង Box Office ក្នុងសប្ដាហ៍នេះ ប៉ុន្តែបែរជាមិនសូវមានប្រជាប្រិយ ខណៈប្រាក់ចំណូលរកបាន មិនដូចការព្យាករណ៍ទុកឡើយ។

Marvel's Eternals Reviews: What Are Critics' First Reactions?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយ អ្នកវិភាគកុនរបស់ MCU រំពឹងទុកថា ខ្សែភាពយន្តនេះអាចរកចំណូលប្រមាណពី ៧៥-៨០លានដុល្លារអាមេរិក នៅសប្ដាហ៍ដំបូងនៃការចាក់ផ្សាយ ប៉ុន្តែជាក់ស្ដែងរឿង Eternals រកបានតែជាង ៧១លានដុល្លារប៉ុណ្ណោះ។

Marvel Studios: After The Avengers Union, Should The Eternals Be Separated?  - News24viral

ក្រៅពីប្រាក់ចំណូលធ្លាក់ចុះ ខ្សែភាពយន្តនេះ ក៏ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃ និងទទួលបានពិន្ទុមធ្យមត្រឹម ៤៨%ប៉ុណ្ណោះនៅលើគេហទំព័រ Rotten Tomatoes ដែលនេះជាលើកទីមួយហើយដែលភាពយន្តរបស់ Marvel មិនអាចទទួលបានចំណាត់ថ្នាក់ល្អ។

Marvel's Eternals banned in Saudi Arabia, Qatar, and Kuwait for this  reason? | Entertainment News,The Indian Express

ទោះជាយ៉ាងណា កុននេះចាត់ទុកជាកុនជោគជ័យមួយក្នុងចំណោមកុនផ្សេងៗរបស់ Marvel ដែលចាក់បញ្ចាំងកំលុងនៃជំងឺរាតត្បាតដែលមានដូចជា រឿង Black Widow (៨០.៣ លានដុល្លារ) រឿង Shang-Chi and Legend of the Ten Rings (៧៥.៣ លានដុល្លារ) និងរឿង Sony’s Venom: Let There Be Carnage ( ៩០ លានដុល្លារ)។

Promo leak shows Eternals costumes - Hero Collector

ប្រភពពី Daily Mail បានឱ្យដឹងដែរថា ខ្សែភាពយន្ត Eternals ពុំទទួលជោគជ័យខ្លាំងក្លា ទំនងមកពីវាត្រូវបាន​ហាមប្រាមមិនឱ្យបញ្ចាំងក្នុងប្រទេសមួយចំនួនរួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងកាតា​ ខណៈប្រទេស​ចិនមិនហាមឃាត់ពិតមែន តែមិនទាន់ប្រកាសថ្ងៃចាក់ផ្សាយនៅឡើយ៕

ទស្សនាវីដេអូ Trailer

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ

ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម