ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត សម្រេចកែតម្រូវពាក្យស្លោក បន្ទាប់ពីរងការរិះគន់ពីមហាជន
គេនៅចាំបានថា តាមរយ:ការឡាយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានប្រកាសនូវពាក្យស្លោករបស់ខ្លួនដើម្បីឲ្យប្រើប្រាស់លក្ខណៈ World Wideដោយ មានខ្លឹមសារថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ »។

យ៉ាងណាមិញ បន្ទាប់ពីប្រកាសចេញពាក្យស្លោកនេះរួចមក គេសង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនសម្តែងការមិនពេញចិត្ត និងថែមទាំងធ្វើការរិះគន់ថា ជាកំពូលតារាចម្រៀងមិនគួរណាយកពាក្យស្លោកបែបនេះមកប្រើប្រាស់នោះឡើយ ។ ចំណែខ្លះទៀត ក៏បានររិះគន់ដែរថា មិនគួរប្រើពាក្យស្ទាវនោះឡើយ ព្រោះប្រើបានតែសម្រាប់ពពួកសត្វ ឈ្មោលមួយចំនួន អត់ន័យជាដើម ។
បន្ទាប់ពីមានការរិះគន់បែបនេះស្រាប់តែនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញលោក ខេមរៈ សិរីមន្តបានធ្វើការបកស្រាយនូវពាក្យស្លោករបស់ខ្លួនជាថ្មីដើម្បីជម្រះមន្ទិលមហាជននិងថែមទាំងសម្រេចកែតម្រូវពាក្យស្ទាវនោះផងដែរ។

តារាចម្រៀង ខេមរ: សិរីមន្ត បាន បកស្រាយដូច្នេះថា« អរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍លើពាក្យស្លោករបស់ខ្ញុំថា« យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ មិនស្ទាវទេ »បងប្អូនខ្លះក៏យល់ អត្ថន័យ ខ្ញុំចង់និយាយអប់រំប្អូនៗ នៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យ និងចេះចំណាយប្រាក់អោយចំទិសដៅចង់អោយអនាគតគាត់បានល្អ»។
លោកបន្តទៀតថា តែក៏មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា« ស្ទាវ » អញ្ចឹងខ្ញុំនឹងកែតម្រូវឡើងវិញហើយសូមបងប្អូនជួយកែតម្រូវទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ការក្រើនរំលឹកទៅប្អូនៗយុវវ័យយើងអោយពួកគាត់បានរីកចម្រើនតែប៉ុណ្ណោះ តោះ ចូលរួមកែតម្រូវទាំងអស់គ្នា«យុវវ័យសម័យបើអត់ដី……» គួរប្រើពាក្យថាម៉េច »៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា