ជីវិតកម្សាន្ដ
ក្រុមគ្រួសាររៀបចំពិធីបុណ្យសែនចេតិយ ឧទ្ទិសកុសលដល់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា
មហាជន និងអ្នកគាំទ្រពិតជានូវចាំច្បាស់ ពេលរម្លឹកដល់រាជិនីសំឡេងមាស រស់ សិរីសុទ្ធា ដែលជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៦០ និង៧០ ហើយជាដៃគូចម្រៀងជើងឯកយ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត។
គិតមកទល់ពេលនេះ អ្នកស្រីបានទទួលរមណភាពយូឆ្នាំមកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណា ការគាំទ្រ និងភាពល្បីល្បាញ នៃចម្រៀងរបស់អ្នកស្រី រស់ សេរីសុទ្ធា គឺនៅតែដក់ជាប់ក្នុងអារម្មណ៍ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមកដល់បច្ចុប្បន្ននេះ។ អ្នកស្រី រស់ សេរីសុទ្ធា បានបាត់បង់ជីវិតក្នុងរបបប៉ុលពត នៅទឹកដីខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ ១៩៧៧ ពេលអាយុត្រឹមតែ ២៩ ឆ្លងចូល ៣០ឆ្នាំ។
ដោយឡែកចាប់អារម្មណ៍កាលពីថ្មីៗ កន្លងទៅនេះ អ្វីដែលឲ្យមហាជន និងអ្នកគាំទ្រនឹកស្រណោះខ្លាំងទៀតនោះ គឺឱកាសនៃថ្ងៃពិធីបុណ្យបង្សុកូល និងសែនចេតិយឧទ្ទិស ដល់រាជិនីសំឡេងមាសរស់ សេ រីសុទ្ធា ដែលទើបសាងសង់រួចនេះតែម្តង។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក «Amazing Cambodia» បានបញ្ជាក់ថា «ថ្ងៃនេះក្រុមគ្រួសាររាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដែលមានលោកស្រី រស់ សាបឿន ជាបងស្រីបង្កើត បានធ្វើពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធរាជិនីសំឡេងមាស រស់ សេរីសុទ្ធា។
ពិធីនេះ ធ្វើឡើងស្ថិតនៅទីតាំងចេតិយរបស់គាត់ (រស់ សេរីសុទ្ធា ) ដែលទើបកសាងថ្មីៗ នាទឹកដីឃុំដំបូករូងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំឱកាសខួបកំណើតរបស់តារាចម្រៀងរូបនេះ គឺថ្ងៃទី ៦ ខែវិច្ឆិកា តែម្ដង។ ប្រភពដដែល បានបញ្ជាក់ទៀតថា «បើគាត់នៅរស់ គាត់មានអាយុ ៧៤ឆ្នាំ ហើយឆ្នាំនេះតែជាអកុសល គាត់បានបាត់បង់ជីវិតក្នុងរបបប៉ុលពត នៅទឹកដីខេត្តកំពង់ស្ពឺនេះ ក្នុងអំឡុងឆ្នាំ ១៩៧៧ ពេលអាយុត្រឹមតែ ២៩ឆ្លងចូល ៣០ឆ្នាំ»។
ពិធីបុណ្យបង្សុកូល និងសែនចេតិយឧទ្ទិសកុសល ដល់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា គឺធ្វើតាមលទ្ធភាពរបស់ក្រុមគ្រួសាររបស់គាត់។ តាមពិត គួរតែមានពិធីបុណ្យឆ្លងចេតិយ និងពិធីសាសនា ដែលមានលក្ខណៈទ្រង់ទ្រាយធំ អធិកអធមជាងនេះ ឲ្យសមនឹងកិត្តិយសរបស់គាត់។ តែប្រហែលមកពីបរិបទជំងឺកូវីដ-១៩ ទើបមិនអាចឲ្យមានមនុស្សកុះករបាន។ នេះបើតាមការលើកឡើងបន្ថែម ពីប្រភពខាងលើ៕
អត្ថបទ៖ ចាន់ រ៉ា





-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង