Connect with us

ជីវិតកម្សាន្ដ

ដឹងការពិត! ខេមរ: សិរីមន្ត បកស្រាយមន្ទិលដែលសួរថា តើត្រូវចាកចេញពីហង្សមាសឬនៅបន្ត ?

បានផុស

នៅ

តារាចម្រៀងលោក ខេមរ: សិរីមន្ត កាលពីថ្មីៗកន្លងទៅនេះមានការចុះផ្សាយអំពីដំណឹងថា លោកអាចនឹងចាកចេញពីផលិតកម្មរស្មីហង្សមាស ហើយ​ចូលទៅ​កាន់​ផ​លិត​កម្ម​Galaxy​របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្អែក​តាម​ប្រភព​កាល​នោះបាន​លើកឡើងថា​ លោក ខេ​មរ​: សិរីមន្ត បានសម្រេច​ចិត្ត​ច្បាស់​ហើយ​ក្នុងការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ ដើម្បី​ចូលទៅ​រួមរស់​ជាមួយ​ផលិតកម្ម​Galaxy​ឆាប់ៗ​នេះ​។ ​ប្រភព​បាន​បន្ថែម​ថា បើ​តាម​គម្រោង​លោក ខេ​មរ​: សិរីមន្ត អាច​នឹង​ទៅ​ផលិតកម្ម​Galaxy​នា​ចុងឆ្នាំ​២០២១ នេះ​។​

បន្ទាប់ពី​មានការ​ចុះផ្សាយ​និ ង​ដោយមាន​មន្ទិល​ព្រម​ទាំង​សំនួរ​ជាច្រើន​ពី​មហាជន​ជុំវិញ​ករណីនេះ ​តាមរយៈការ​ឡាយ​និយាយ​ពី​គម្រោង​ដីឡូត៍​របស់ខ្លួន នៅកាលពីយប់​ថ្ងៃទី​០៩​ ខែវិច្ឆិកា ​ឆ្នាំ២០២១ ​គេ​ឃើញ​កំពូល​តារាចម្រៀង​លោក ខេ​មរ​: សិរីមន្ត ក៏បានធ្វើការបកស្រាយ​ដើម្បី​ជម្រះ​មន្ទិល​អ្នកគាំទ្រ​ ក្រោយ​មាន​ការ​សួរថា​ លោក​ត្រូវ​ចាក​ចេញពី​ហង្ស​មាស​នា​ចុង​ឆ្នាំនេះ​ឬ​យ៉ាងណា​?​។​

​ឆ្លើយតប​នឹង​សំនួរ​នេះ លោក ខេ​មរ​: សិរីមន្ត បានបញ្ជាក់ថា​ នៅក្នុងពេលបច្ចុប្បន្ននេះ​ លោក នៅកុងត្រា (​កិច្ចសន្យា​)​ជាមួយ​ផលិតកម្ម​ហង្ស​មាសនៅឡើយ​ អញ្ចឹងទម្លាប់របស់លោក​ គឺ​លោក ធ្វើការកន្លែងណា​តែងតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។​ ចំណែករឿងទៅមុខទៀតថា តើ នៅទីនេះទៀតឬយ៉ាងណា ​លោកមិនទាន់ដឹងទេ ​ព្រោះ​អនាគតនៅវែងឆ្ងាយ​តែពេលនេះ ​នៅក្នុង កិច្ចសន្យាជាមួយគេត្រូវធ្វើការឲ្យបានល្អបំផុត។

​តារាចម្រៀង ខេ​មរ​: សិរីមន្ត បន្ថែមទៀតថា​ កាលលោកនៅផលិតកម្មយូធូ​ក៏បែបនេះដែរ​ គឺ​ទាល់តែ​ផលិតកម្ម​បិទទ្វារ​ទើបបាន​លោក​ឈប់​។ ​ម្យ៉ាងទៀត​នៅ ផលិតកម្ម​សាន់​ដេរ​ក៏​អញ្ចឹង​ដែរ​ធ្វើការរហូតដល់ផុតកុងត្រាបានលោក​ឈប់ ​ដូច្នេះហើយ​ទើប​ថៅកែ​ផលិតកម្ម​ទាំង​២​ទាំង ៣ ស្រឡាញ់លោកទាំងអស់ ព្រោះធ្វើការងារ​ទៅតាមផ្លូវច្បាប់ ​និងគុណធម៌​អត់មានទៅ រំលោភបំពានសិទ្ធិអ្នកណាទេ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៦ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៧ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១១ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម