Connect with us

ជីវិតកម្សាន្ដ

ឌឿ វិសាល ទម្លាក់ចោលសិល្បៈមួយរយៈទៀតដើម្បីបំពេញតួនាទីជួយសង្គ្រោះអ្នកជំងឺកូវីដ

បានផុស

នៅ

ស្រប​ពេលដែល​បច្ចុប្បន្ន​កំពុង​មមាញឹក​ការងារ​ជួយ​សង្គម​ តារាចម្រៀង​រូប​សង្ហា​លោក ឌឿ វិសាល បាន​ប្រកាស​ផ្អាកសិល្ប​:​មួយរយ​:​ទៀត​សិន​ ដើម្បី​យក​ពេល​បំពេញ​តួនាទី​ជា​កងទ័ព​អាវ​ស​ជួយ​សង្គ្រោះ​អ្នកជំងឺ​កូ​វីដ​-១៩​។​ នេះ​បើតាមការបញ្ជាក់ប្រាប់​ឲ្យ​ដឹង​ពី​សាមីខ្លួន​លោក ឌឿ វិសាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌឿ វិសាល ហៅ ធូ​ បាន​រៀបរាប់ថា​ ចំពោះ​បំណង​ប្រាថ្នា​ធំៗ​សម្រាប់​ជីវិត​បានសម្រេច​អស់​ហើយ​នៅឡើយ​តែ​ការងារ​សិល្បៈ​ដែល​ស្រលាញ់​មិនទាន់​ជោគជ័យ​ដោយសារតែ​ការងារ​ទាំងនេះ​តែងតែ​ចូលមក​ស្របពេល​តែមួយ​ អញ្ចឹង​ជ្រើសរើស​បានតែ​មួយ​ទេ​។ ឌឿ វិសាល បញ្ជាក់ប្រាប់​កម្ពុ​ជាថ្មីទៀត​ថា បំណង​ធំ​ដែល​ខ្លួន​សម្រេចបាន​ពេលនេះ ​គឺ​បន្ទាប់ពី​ចូលរួម​ស្ម័គ្រចិត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​អស់​មួយរយ​:​កាល​កន្លង​ទៅនោះ​ ឥឡូវ​លោក​ត្រូវបាន​បញ្ចូ​ល​ឈ្មោះ​ទៅក្នុង​ក្របខណ្ឌ​របស់​រដ្ឋ​ និង​ក្រសួង​ហើយ​។​

លោក​បន្តថា​ នេះហើយ​ដែលជា​ភាពជោគជ័យ​ធំទទួលបាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​ និង​ក៏​ជា​ក្តី​ប្រាថ្នា​ជូន​ដល់​ឪពុកម្តាយ​ដែល​ពួកគាត់​ចង់បាន​កន្លងមក​ដែរ​។ ​ដោយឡែក​សម្រាប់​បំណងប្រាថ្នា​មួយទៀត​គឺ​ការ​សាង​កេរ្តិ៍ឈ្មោះ​លើ​វិស័យ​សិល្ប​: ចម្រៀង​ប៉ុន្តែ​ពេលនេះ​ខ្ញុំ​មិនទាន់​ធ្វើបាន​នៅឡើយ​ទេ ​ព្រោះ​អំឡុង​ពេល​នេះ​ត្រូវបំពេញ​តួនាទី​ជា​ទ័ព​អាវ​ស​ចូលរួម​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​វីដ​-១៩​ជាមួយ​សង្គ​ម​ជាតិ​សិន​។​

ឌឿ វិសាល និយាយទៀតថា​ ទន្ទឹមគ្នា​ដែល​លោក​កំពុង​តែ​បំពេញ​តួនាទី​ជា​គ្រូពេទ្យ​ប្រយុទ្ធប្រឆាំង​កូ​វីដ-១៩​នេះដែរ ​ថ្មីៗ​នេះ​ក៏មាន​កម្មវិធី​សិល្ប​:​មួយចំនួន​ដូចជា​ខាង​ទូរទស្សន៍​ជាដើម​បាន​ទាក់ទង​ហៅ​ជាបន្ត​បន្ទាប់​។​ប៉ុន្តែ​ខណ​:​ពេលនេះ​លោក​មិនអាច​ទ​ទួល​បានទេ ​ពោលគឺ​ត្រូវ​ផ្អាក​មួយរយ​:​ទៀត​សិន​ ហើយ​ក៏​សូ​មកា​រ​អធ្យាស្រ័យ​និង​អរគុណ​ដល់​បណ្តា​អ្នក​រៀបចំ​កម្មវិធី​ទាំងអស់​ដែល​បាន​ទាក់ទង​មក​លោក​​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម